កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា កម្មពិធី ‘2021 KBS Song Festival’ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ មានសិល្បករ-សិល្បការិនី និង តារាល្បីៗ ជាច្រើនបានបង្អួតសម្រស់ ព្រមទំាងភាពសិចស៊ី លើកម្រាលព្រំក្រហម នៅពេលពួកគេធ្វើដំណើរ ទៅកាន់ព្រឹត្តិការណ៍នេះ ។
តារា K-pop ជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្រស់ដ៏ពិសេសរបស់ពួកគេ និង រ៉ូបដាក់បូប្រៀបដូច ក្រណាត់តុរប្យួរខោអាវដ៏ ស្រស់ស្អាត នៅលើកំរាល ព្រំពណ៌ក្រហមភ្លឺ ។ ជាពិសេស Jiho សមាជិកក្រុម Oh My Girl និង Karina សមាជិកក្រុម aespa ទទួលបានការ ចាប់អារម្មណ៍ ពីគ្រប់ៗគ្នា ខណៈគេឃើញពួកគេស្លៀកឈុត H&M ដូចគ្នា ទៅចូលរួមកម្មវិធីនោះ។
ទោះជាស្លៀកពាក់ដូចគ្នាក៏ពិតមែន ប៉ុន្តែ តារាស្រីទាំងនោះ បញ្ចេញនូវភាពរស់រវើកប្លែកពីគេ ខណៈដែលពួកគេបានបញ្ចេញនូវសម្លៀក បំពាក់តាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ ខណៈ Jiho ពាក់រ៉ូបជាមួយនឹងខ្សែស្ប៉ាហ្គាទី នាង Karina បានពាក់វាជារ៉ូបដៃវែង។យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធើណេត បានរិះគន់ថា ស្ទីលរបស់តារាចម្រៀងទាំង ២មិនបានប្រុងប្រយ័ត្ន និងមិនបានធ្វើកិច្ចការផ្ទះ ដើម្បីរកមើលថាតើសម្លៀកបំពាក់ជាន់គ្នាឬអត់?
អ្នកនិយមលេងអ៊ីនធើណេតបានចង្អុលបង្ហាញថា អ្នករចនាម៉ូដគួរតែនឹកឃើញ ដល់តារាផ្សេងទៀត ដែលស្លៀកសម្លៀកបំពាក់ ហើយទាក់ទងគ្នា ដើម្បីកុំឲ្យឃើញសមាជិកទាំង ២ស្លៀករឿងដូចគ្នា ៕