សិល្បៈ និង កម្សាន្ត

SM ចេញសេចក្តី ថ្លែងការណ៍ ពន្យល់ពីមូលហេតុ Giselle របស់ Aespa ឃើញនៅអាកាសយានដ្ឋាន Incheon ដោយគ្មានសមាជិក ផ្សេងទៀត

កូរ៉េខាងត្បូង ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់ គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា ផលិតកម្ម SM Entertainment បានចេញសេចក្តី ថ្លែងការណ៍មួយ ដោយបញ្ជាក់ពីមូលហេតុ ដែលនាង Giselle ជាសមាជិកក្រុម Aespa តែម្នាក់គត់ត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋាន បន្ទាប់ពីការត្រឡប់មកវិញ របស់ក្រុមនេះពីទីក្រុងញូវយ៉ក ។

យោងតាមទីភ្នាក់ងារនេះថា សមាជិកនាង Karina នាង Winter និងនាង Ningning ទាំងអស់បានទទួលការធ្វើតេស្តិ៍ មេរោគCOVID-19 បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ដោយមានរោគសញ្ញាត្រជាក់ ចំណែកការធ្វើតេស្តិ៍នេះ ត្រូវបានធ្វើឡើងជាផ្នែកមួយ នៃនីតិវិធីចូល ដូច្នេះ Giselle អាចចូលប្រទេសបានមុនគេ ហើយមិនមានព័ត៌មាន បន្ថែមត្រូវបានបង្ហាញទេ ។

ទន្ទឹមនឹងនេះដែរ កាលពីដើមសប្តាហ៍នេះ Aespa បានសម្តែង នៅ ‘2021 Macy’s Thanksgiving Day Parade’ ដែលធ្វើឲ្យពួកគេ ក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលធ្វើដូច្នេះ ៕ដោយ៖លី ភីលីព

Most Popular

To Top