ភ្នំពេញ៖ ជឿជាក់ថា នៅមានទស្សនិកជនមួយចំនួនធំច្បាស់ជាបានស្គាល់ច្បាស់រួចមកហើយ នូវអតីតបេក្ខភាពប្រឡងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ គឺកុមារី ណូ សួស៊ីវហេង ដែលកាលពីវគ្គ The Blind Auditions កុមារីម្នាក់នេះបានលើកយកបទចម្រៀងជាភាសាអង់គ្លេសមួយបទមានចំណងជើងថា Girl on Fire និងបានធ្វើឱ្យគណៈកម្មការទាំង ៣រូបបានចុចប៊ូតុងទទួលយកទាំងអស់គ្នា ។


ជាមួយគ្នានេះដែរ បើគិតមកទល់ពេលនេះមានរយៈពេល ជិត៦ ឆ្នាំហើយ បន្ទាប់ពីបញ្ចប់កម្មវិធី The Voice Kids Cambodia រដូវកាលទី១ កាលពីឆ្នាំ ២០១៧ កុមារា កុមារី ដែលជាបេក្ខភាពប្រឡងដទៃទៀត គឺកាន់តែចម្រើនវ័យធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ។ តួយ៉ាងដូចជា កុមារី ណូ សួស៊ីវហេង កាន់តែធំពេញរូបរាង និងមានសម្រស់កាន់តែស្រស់ស្អាត ស្ទើរតែមើលមិនស្គាល់ឡើយ ។


ជាស្ដែងថ្ងៃនេះ សួស៊ីវហេង បានបង្ហាញខ្លួនជាមួយឈុតបុរាណក្នុងឱកាសចូលរួមពិធីមង្គលការមួយ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាទើបតែមានវ័យ ១១ឆ្នាំសោះ កុមារីរូបនេះ ប៉ិនប្រសប់ក្នុងការតុបតែងខ្លួន ហើយបូករួមទាំងសម្រស់អំណោយផលពីធម្មជាតិទៀតនោះ មើលទៅពិតជាស្រស់ស្អាត សមសួន មិនចេញតារាស្រីផ្សេងៗទៀតឡើយ ។

គួរឱ្យដឹងថា កុម៉ារី ណូ សួស៊ីវហេង គឺជាអតីត បេក្ខភាពប្រឡងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ដែលទទួលបានការចាប់អារម្មណោ៍ខ្លាំងពីសំណាក់ទស្សនិកជន ហើយបើទោះជាមិនបានលើកពាន ក៏នាងបានឈានដល់វគ្គ Live Show ផងដែរ ។ ហើយកាលពីអំឡុងពេលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពីភពលោកខាងលើ ណូ សួស៊ីវហេង ទើបតែមានវ័យ ៧ឆ្នាំប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី


