សិល្បៈ និង កម្សាន្ត

មើលរូបទាំងនេះ ទើបដឹងថា សម្រស់អ្នកមេម៉ាយកូន១ ហ្វីយ៉ាតា ក្រមុំៗខ្លះ អាចសុំចាញ់

អតីតបេក្ខនារី Freshie Girl ហ្វីយ៉ាតា កំពុងតែធ្វើឱ្យប្រិយមិត្តគ្រប់គ្នា ជាពិសេសបុរសៗ ជ្រួលជ្រើមជាមួយ សម្រស់ដ៏ផូរផង់របស់នាង ពេញមួយតួខ្លួន គ្មានកន្លែងទាស់ ស្អាតសិចស៊ីទាក់ភ្នែកតែម្ដង ជាមួយនឹងរាងតូចមួយក្ដាប់ បបូរមាត់សិចស៊ី គួបផ្សំជាមួយ Style ថតរូបស៊ីអារម្មណ៍ ធ្វើឱ្យកម្លោះៗលង់ជ្រៅ មិនតិចនាក់ទេជាមួយអ្នកមេម៉ាយ ចាយស្ដុករូបនេះ។

ថ្វីត្បិតធ្លាប់ឆ្លងកាត់ពពោះ និងសម្រាលកូន ហ្វីយ៉ាតា ជាសិល្បការិនីកម្ពុជាមួយរូប ដែលអាចថែរក្សាសម្រស់ខ្ញង់ស្អាតជាងវ័យ ជាមួយរូបម្ដពិសេសផ្ទាល់ខ្លួន ដែលជុំរុញឱ្យសម្រស់នាង ស្អាតមិនចាញ់ក្រមុំ ស្រកក្រោយនោះទេ ដែលស្ទើរតែគ្រប់សន្លឹក នៃរូបថតទាំងអស់ ហ្វីយ៉ាតា ស្អាតដាច់គ្មានកន្លែងទាស់។

ជាមួយនឹងរូបសម្រស់ អំណាយផល បូកផ្សំជាមួយសមត្ថភាព ប៉ិនប្រសប់ទាំងការរកស៊ី និងជាសិល្បការិនី ហ្វីយ៉ាតា ចង់ចិត្តប្រុសៗឱ្យឈ្លក់វង្វេង ជាមួយនាងមិនតិច បើទោះជានាងស្ពាយឈ្មោះ ជាស្រ្តីមេម៉ាយ កូនមួយក្ដី។ ជាក់ស្ដែងតារាចម្រៀង Original Song ហេង វិទូ ក៏លង់ស្រលាញ់នាង ហើយធ្លាប់ជាអតីត គូស្នេហ៍នាងទៀតផង៕

តោះ!ចង់ដឹងថាសម្រស់ ហ្វីយ៉ាតា ស្អាតកម្រិតណា សូមទស្សនាខាងក្រោមនេះ៖

Source: Sabay

Most Popular

To Top