បើយោងតាមអ្វីដែលផលិតកម្ម YG បានប្រកាស គឺបទ «MONEY» របស់ Lisa (BLACKPINK) បានបំបែកកំណត់ត្រាមួយទៀតហើយ លើ Spotify ដោយមានចំនួន Stream ដល់ទៅ ៣០០លានដង ត្រឹមរយៈពេល ១១២ថ្ងៃ ក្រោយចេញផ្សាយកាលពីថ្ងៃទី ១០ ខែកញ្ញា។
លទ្ធផលនេះបានធ្វើឲ្យ Lisa ក្លាយជាតារាចម្រៀងទោល K-Pop ផ្នែកនារីដំបូងបង្អស់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការទទួលបានចំនួន Stream ច្រើនបែបនេះ។ គេក៏នៅមិនភ្លេចដែរថា ដំបូងឡើយគឺ Jennie ជាអ្នកគ្រងតំណែងនេះ ដោយបទចម្រៀងរបស់នាងមានអ្នកចូល Stream ចំនួន ៣០០លានដង រយៈពេល ៩៦០ថ្ងៃ ប៉ុន្តែពេលនេះម្ចាស់តំណែងថ្មីបានបង្ហាញមុខជំនួសហើយ គឺជាសមាជិក BLACKPINK ដដែល។
ជាមួយគ្នានោះ អាល់ប៊ុម LALISA វិញ ក៏សម្រេចជោគជ័យធំ ដោយបានឈរនៅតំណែងកំពូលលើតារាង iTunes Top Songs ក្នុង ៧២ប្រទេស និងតារាង YouTube Top 100 Songs ក្នុងរយៈពេលដល់ទៅ ២ សប្ដាហ៍ជាប់គ្នា៕ Source: Sabay