សិល្បៈ និង កម្សាន្ត

នាង Honey J ឆ្លើយតប ដោយផ្ទាល់ អំពីពាក្យចចាម អារ៉ាម ដែលនាង នឹងជាមួយ Jay Park

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នករាំនាង Honey J បានបើកចិត្ត ដោយផ្ទាល់ អំពីមិត្តភាព របស់នាងជាមួយតារារ៉េបអាមេរិកលោក Jay Park បន្ទាប់មានពាក្យចចាមអារ៉ាម អំពីទំនាក់ទំនង របស់អ្នកទំាង២នាក់ ។

Honey J បានបង្ហាញខ្លួននៅលើ YouTube ‘Kia – TV’ ហើយបានចែករម្លែករឿងរ៉ាវ នៃពេលនាងបានជួប Jay Park ជាលើកដំបូង និងរបៀប ដែលពួកគេ ស្និទ្ធស្នាលនឹងគ្នា ។ នាងក៏បាននិយាយទាក់ទង នឹងពាក្យចចាមអារ៉ាមថា នាងមានទំនាក់ទំនង ជាមួយតារាចម្រៀងផងដែរ ។

ពិធីករ Hong Hyun Hee បានសួរទៅកាន់ Honey J អំពីមូលហេតុ ដែលនាងគ្រាន់តែជាមិត្តពិតជាមួយ Jay Park ។នាង Honey J ចាប់ផ្តើម ដោយការ ចែករម្លែករឿងរ៉ាវ នៃការជួបគ្នាដំបូង ហើយបានពន្យល់ថា ពួកយើងបានជួបគ្នាយូរ ណាស់មកហើយ ពួកយើងបានជួបគ្នា ដំបូងដោយសារតែមិត្ត រួមក្រុម B-boy ដែលពួកយើងមាន ។ ផ្សេងទៀតហើយមិនសូវស្និទ្ធស្នាលទេ ។ យើងបានស្និទ្ធស្នាលពេលខ្ញុំ ចាប់ផ្ដើមក្លាយជាអ្នករាំអាជីព ។

នៅថ្ងៃនេះ មានការទម្លាយថា ភាពធម្មតារវាង Jay Park និង Honey J គឺពួកគេទាំង២ចូលចិត្តទៅផ្ទះទាន់ពេល នាងបានពន្យល់ថា ចាស មិនអីក៏ដោយ យើងទាំង២ចូលចិត្ត ចេញពីការងារទាន់ពេល ហើយទៅផ្ទះលឿន ។ បន្ថែមពីនេះ នាងបានលើកឡើងពីពាក្យចចាម អារ៉ាមដែលនាងមានជាមួយ Jay Park ៕ដោយ៖លី ភីលីព

Most Popular

To Top