កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបាននិយាយថា កម្មវិធី ‘2021 MBC Gayo Daejejeon’ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែធ្នូ នាងYoonA សមាជិកក្រុម Girls’ Generation និង Junho សមាជិកក្រុម 2PM បានសម្តែងរួមគ្នាយ៉ាងពិសេស ដែលទាក់ទាញបេះដូងអ្នកគាំទ្រ ។
អ្នកទាំង២នាក់បានរាំបទ “Senorita” ហើយបានបង្ហាញ ភាពផ្អែមល្អែមដ៏ល្អឥតខ្ចោះ របស់ពួកគេលើឆាកគ្រប់ទិដ្ឋភាព ។ អ្នកនិយមលេងអ៊ីនធើណេត និងអ្នកគាំទ្រជាច្រើនបានជក់ចិត្ត នឹង ភាពផ្អែមល្អែម ដែលមើលឃើញ អ្នកទាំង២បានចែករម្លែក និងប្រមូលផ្តុំ នៅក្នុងសហគមន៍អនឡាញ ដើម្បីចែករម្លែកគំនិតរបស់ពួកគេ ៕ដោយ៖លី ភីលីព