សិល្បៈ និង កម្សាន្ត

តារាចម្រៀង និងសម្តែងនាង YoonA ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង សម្រស់ស្រស់ស្អាត បន្ទាប់ពីនាងឡើងទម្ងន់ ៨ គីឡូក្រាម

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងសម្តែងលំដាប់កំពូលរបស់កូរ៉េខាងត្បូង នាង YoonA សមាជិកក្រុម Girls’ Generation បានក្លាយជាប្រធានបទក្តៅគកុក ក្នុងទីក្រុង បន្ទាប់ពីនាងមើលទៅគួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Film Awards លើកទី ៤៣។

ជាពិសេស អ្នកគាំទ្រជាច្រើនបានពិភាក្សាអំពីការឡើងទម្ងន់របស់នាង YoonA ដល់ទៅ ៨ គីឡូក្រាម  ហើយថា នាងកាន់តែស្រស់ស្អាតថែមទៀត។ នៅក្នុងការបង្ហោះសហគមន៍អនឡាញមានចំណងជើងថា “ស្ថានភាពបច្ចុប្បន្នរបស់នាង YoonA បន្ទាប់ពីឡើងទម្ងន់ ៨ គីឡូក្រាម” អ្នកប្រើប្រាស់អនឡាញជាច្រើន បានកត់សម្គាល់ពីរូបរាងរបស់នាង YoonA បើប្រៀបធៀបទៅនឹងឆ្នាំមុន។

រូបថតទាំងនេះត្រូវបានថតក្នុងកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Film Awards លើកទី ៤៣ ធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ចំពោះរូបថតនាង YoonA មើលទៅគួរឲ្យភ្ញាក់ផ្អើលក្នុងរ៉ូបពណ៌ស ជាមួយនឹងផ្កាធំនៅខាងមុខ។ នាងបានដើរលើកម្រាលព្រំក្រហមជាមួយនឹងរូបភាពស្លូតត្រង់ និងស្រស់ស្អាតដោយបានបង្អួត ពីសម្រស់គ្មានគូប្រៀបរបស់នាង។

អ្នកបង្កើតការបង្ហោះរូបនេះបានពន្យល់ថា “នាងកាន់តែស្អាត ហើយមានមនុស្សច្រើនណាស់ដែលស្រកទម្ងន់នៅលើមុខរបស់ពួកគេនៅពេលពួកគេកាន់តែចាស់ ហើយមើលទៅចាស់ ប៉ុន្តែនាង YoonA មើលទៅក្មេងជាង ហើយនាងនៅតែស្គម។ អ្នកនិយមលេងអ៊ីនធើណេតផ្សេងទៀតបានចូលរួមការសន្ទនា និងចែករម្លែកថ “តើនាងស្គមស្គាំងយ៉ាងណា បើនាងនៅតែស្គមស្គាំងបន្ទាប់ពីឡើងទម្ងន់បាន៨ គីឡូក្រាម៕ ដោយ៖លី ភីលីព

Most Popular

To Top