សិល្បៈ និង កម្សាន្ត

ធ្លាយរឿងពិធីករ ប៉ែន ចំរុង ត្រូវជាប់ពន្ធគារ១០ខែ ស្រាប់តែលោក តាន់ គឹមសួ ពោលពាក្យថា «មកពីឆាប់ជឿមនុស្សពេក»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី មានគណនីហ្វេកប៊ុកមួយឈ្មោះ San Prum បានលើកឡើងថា តារាសម្តែង និង ពិធីការ ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១០ខែ និងពិន័យជាទឹក ប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍កាលពីអំឡុងឆ្នាំ២០២១។

ទន្ទឹមនឹងនឹងការងារសិល្បៈរីកចម្រើន ស្រាប់តែមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា San Prum បានបង្ហោះរូបជាមួយ សំណេរថា តារាសម្តែង និងពិធីករ ប៉ែន ចំរុង ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ខែ នេះបើតាមការបង្ហោះរបស់គណនីខាងលើនៅថ្ងៃទី៩ ខែធ្នូ នេះ។

ប្រភពខាងលើបានរៀបរាប់ថា « តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ( និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ »។

យ៉ាងណាមិញ បើក្រឡេកទៅមើលលោក តាន់ គឹមសួ ដែលជាមិត្តភក្ដិស្និទ្ធស្នាលជាមួយលោក ប៉ែន ចំរ៉ុង បានបង្ហើបប្រយោគខ្លីមួយទៅកាន់លោក ប៉ែន ចំរ៉ុង ថា “មកពីឆាប់ជឿមនុស្សពេក” ។ លោក តាន់ គឹមសួរ បានពោលយ៉ាងច្នេះថា «ឯងប្រាប់តាំងពីដំបូងថាប្រយ័ត្នជាប់អន្ទាក់គេ តែមិនជឿឯង។
ពិតជាសាហាវមែន ស្គាល់មុខស្គាល់មាត់ តែមិននឹកស្មានថាចិត្តបេះដូងសាហាវឃោឃៅដល់ថ្នាក់នេះសោះ។ ស្គាល់ដំបូង អាយដល គោរពស្រលាញ់ណាស់ សុំរាប់អានគ្នាជាបងប្អូនធម៌បានទេ? ពេលអស់តម្លៃ ហែងត្រូវទទួលរងថ្មបាក់ជំនួសអញទាំងអស់វើយ សមមុខហើយ មកពីយើងវាឆោតឆាប់ជឿមនុស្សពេក» ។

ជុំវិញបញ្ហាខាងលើនេះ លោក ប៉ែន ចំរុង ផ្ទាល់នៅមិនទាន់ចេញមុខបញ្ជាក់យ៉ាងណាទេ ខណៈមហាជនកំពុងតែទន្ទឹមរង់ចាំចម្លើយពីលោកផ្ទាល់ ៕ ដោយ៖ ម៉ានី

Most Popular

To Top