សិល្បៈ និង កម្សាន្ត

នាង HyunA ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយការបង្ហោះលើបណ្ដាញសង្គមជាលើកដំបូងចាប់តាំងពីបែកគ្នាជាមួយ Dawn

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ៨ ខែធ្នូ នាង HyunA បានចែករម្លែករូបថតខាងក្រោមនៅលើ Instagram បង្ហាញពីខ្នង និងស្នាមសាក់របស់នាងឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយសារលើបណ្ដាញសង្គមជាលើកដំបូង។


ការបង្ហោះនេះគឺជាការបង្ហោះលើកដំបូងរបស់នាងចាប់តាំងពីនាងបានប្រកាសចែកផ្លូវជាមួយមិត្តប្រុស Dawn រយៈពេលជាងមួយសប្តាហ៍កន្លងទៅ។ អ្នកគាំទ្របានឆ្លើយតបថា “អូព្រះ” “នាងនៅលីវហើយត្រៀមខ្លួនដើម្បីបញ្ចូលគ្នា ខ្ញុំចូលចិត្តការចាក់សាក់ ខ្ញុំសង្ឃឹមថា បេះដូងរបស់អ្នកនឹងជាសះស្បើយ និងច្រើនទៀត។
រង់ចាំព័ត៌មានថ្មីៗអំពី HyunA ៕

ដោយ៖លី ភីលីព

Most Popular

To Top