សិល្បៈ និង កម្សាន្ត

លោក Yoo Jae Suk បើកទូលាយអំពីបទពិសោធន៍ជាមួយការរស់នៅមេរោគ COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា តារាកំប្លែងកូរ៉េខាងត្បូង លោក Yoo Jae Suk បានបើកចិត្តចំហយ៉ាងខ្លាំងអំពីបទពិសោធរបស់លោកជាមួយនឹងការរស់នៅមេរោគ COVID-19 បន្ទាប់តារាកំប្លែងរូបនេះធ្លាប់ឆ្លងមេរោគដ៏ក្លាសាហាវ។


នៅក្នុងវគ្គទី ១ ខែមករា នៃកម្មវិធី ‘How Do You Play?’ របស់ MBC លោក Yoo jae Suk បានពិភាក្សាអំពីការឈឺចាប់ជាមួយមេរោគ COVID-19 និងកំពុងស្ថិតក្នុងដាច់ដោយឡែក។ លោកបានបង្ហាញថា ខ្ញុំអាចជាសះស្បើយបាន អរគុណចំពោះការគាំទ្ររបស់អ្នករាល់គ្នា ខ្ញុំសុំទោសដែលធ្វើឲ្យមានការព្រួយបារម្ភជាមួយនឹងដំណឹងមួយរំពេច។


លោក Yoo Jae Suk បានបន្ថែមថា នៅពេលខ្ញុំទទួលទូរស័ព្ទ ខ្ញុំមានអារម្មណ៍វិជ្ជមាន ខ្ញុំមានអារម្មណ៍ថា អស់ថាមពលតែសំណាងល្អ ខ្ញុំមិនមានរោគសញ្ញាអ្វីនោះទេ។ នោះហើយជាមូលហេតុដែលខ្ញុំជាសះស្បើយយ៉ាងឆាប់រហ័ស ប៉ុន្តែវាធ្វើឲ្យខ្ញុំដឹងថា ខ្ញុំគួរតែប្រុងប្រយ័ត្នបន្ថែមទៀត។

លោកបានបន្តទៀតថា ខ្ញុំនៅក្នុងបន្ទប់តូចមួយ ហើយរស់នៅដូចនៅក្នុងរឿង ‘Oldboy’ អញ្ចឹង ខ្ញុំត្រូវពាក់ស្រោមដៃប្លាស្ទិក សូម្បីតែញ៉ាំអាហារ ខ្ញុំក្រោកពីគេងនៅម៉ោង ៦:៣០ ព្រឹក ហើយទូរស័ព្ទទៅមិត្តរួមការងាររបស់ខ្ញុំ ក្នុងការដាក់ឲ្យនៅដាច់ដោយខ្លួនឯង ខ្ញុំបានហៅមនុស្សច្រើនពេក។

លោកបន្ថែមទៀតថា ម៉ោងប្រហែល ១០ ព្រឹក ខ្ញុំបានទទួលទូរសព្ទពី Jo Se Ho យើងកំពុងជជែកគ្នាជាវីដេអូ ប៉ុន្តែគាត់បានហៅខ្ញុំពីផ្ទះរបស់លោកដោយគ្មានអាវ។ ខ្ញុំនឹងទូរស័ព្ទទៅ HaHa, Jung Jun Ha និង Shin Bong Sun។ ក្រោយមកក៏បានទូរស័ព្ទទៅ Lee Mi Joo ហើយនាងបានផ្ញើវីដេអូមួយដែលមានចំណងជើងថា ’31 វិធីដើម្បីសប្បាយដោយខ្លួនឯង’ ដែលខ្ញុំបានមើល។


លោក Yoo Jae Suk បានបញ្ចប់ថា ខ្ញុំពិតជានឹកកូនៗរបស់ខ្ញុំណាស់ ប៉ុន្តែខ្ញុំមិនបានឃើញពួកគេទេ យើងហៅជាវីដេអូច្រើនណាស់ គ្រួសាររបស់ខ្ញុំក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេដោយសារតែខ្ញុំ ដូច្នេះវាធ្វើឲ្យខ្ញុំកាន់តែរំជួលចិត្ត។ លោក Yoo Jae Suk បានសម្រាករយៈពេលខ្លី បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 កាលពីខែមុន៕


ដោយ៖លី ភីលីព

Most Popular

To Top