សិល្បៈ និង កម្សាន្ត

រូបភាពណាត់ជួបរបស់នាង Hyomin និងលោក Hwang Ui Jo គូស្នេហ៍បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា ការបង្ហាញរូបភាពស្នេហាផ្អែមល្អែមរបស់តារាចម្រៀងសី្រកូរ៉េខាងត្បូង Hyomin របស់ក្រុមតារាចម្រៀងសី្រ T-ara និងកីឡាករបាល់ទាត់ Hwang Ui Jo ដែលនិយាយថាគូស្នេហ៍ទាំង២បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។


បន្ទាប់ពីរបាយការណ៍ផ្តាច់មុខមុននេះ បានបង្ហាញរូបភាពណាត់ជួបរបស់នាង Hyomin និងនាង Hwang Ui Jo និយាយពីគូស្នេហ៍បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។ លីគបាល់ទាត់បារាំងចំណាយពេលពីរសប្តាហ៍ចុងក្រោយក្នុងខែធ្នូ។ គូស្នេហ៍មួយគូនេះបានចំណាយពេលនេះជាមួយគ្នាក្នុងប្រទេសស្វីស។


អ្នកស្គាល់គ្នាម្នាក់ក្នុងចំណោមអ្នកទាំង២បានសារភាពថា លោក Hwang Ui Jo និងនាង Hyomin កំពុងណាត់ជួបដូចមិត្តភ័ក្តិល្អដោយសារពួកគេកាន់តែចាស់ទុំពួកគេគោរពព្រំដែន និងអាជីវកម្មរបស់គ្នាទៅវិញទៅមក។ យោងតាមរបាយការណ៍ថា Hyomin និង Hwang Ui Jo ក៏បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេផងដែរ។ គូស្នេហ៍មួយគូនេះបាននិយាយថា យើងស្ថិតក្នុងដំណាក់កាលមួយដែលយើងស្គាល់គ្នាកាន់តែច្បាស់ដោយអារម្មណ៍ល្អ៕


ដោយ៖លី ភីលីព

Most Popular

To Top