ភ្នំពេញ៖ អតីតសង្សារទី៣របស់នាយចឺម នាងហ្វា ហ្វា ហៅស្រីយី មួយរយៈខ្លីក្រោយ បែកបាក់ស្នេហា ជាមួយតារាចម្រៀង ចឺម ឃើញថា កាន់តែមានសម្រស់ស្រស់ស្អាត និងតែងតែបង្អួតភាព សិចស៊ីរបស់នាង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។

តួយ៉ាងថ្មីៗនេះ ហ្វា ហ្វា បង្ហាញសាច់គល់ភ្លៅ ឡើងខ្ចីញិញ ព្រមទាំងបង្អួត គល់ សុដន់យ៉ាងមូលក្លំ ក្នុងឈុតប៊ីគីនី មួយដែលនាងទៅ ហែល ទឹកនិងឡើងមកអង្គុយលេង នៅមាត់អាង ។ ការហ៊ាន លេង ឈុត ពិសេសដែល មើលទៅ ធ្វើឱ្យ សម្រស់ស្រីយី កាន់តែលេចត្រដែតទៀតនោះ ក្រោយពីនាងបាន សារភាពកាលពីពេល ថ្មីៗ នេះ ថា ពិតជាបានកែពង្រីកដើមទ្រួងមែន ក្រោយចែកផ្លូវគ្នាជាមួយនាយចឺម រយៈពេល ៣ខែ មកនេះ។

យ៉ាងណាហ្វា ហ្វា មិនដែលបង្ហាញថានាង កើតទុក្ខឬយំក្រោយជួបវិបត្តិ ស្នេហ៍ជាមួយ តារា សាន់ដេ នោះ ទេ គឺមានតែប្រឹងធ្វើការងារសិល្បៈ ខណៈពេលនេះ នាង មិន ទាន់ មានសង្សារ ថ្មី ហើយក៍ អត់ ដឹង ថាមានអ្នកណា ខ្លះតាមស្រលាញ់នាងដែរ។

តាមរយៈការបញ្ចេញសាច់គល់ភ្លៅឡើងសខ្ចីហ្មត់ខៃហើយដើមទ្រួងធំទ្រលុកទ្រលន់របស់ហ្វា ហ្វា នៅពេលនេះធ្វើឱ្យ មានការ លើក ឡើង ថានាយចឺម អាចនឹងដេកស្ដាយសាច់សខ្ចី របស់អតីតសង្សារ ទី៣របស់នាយជាមិនខានព្រោះគូ ឱ្យក្នក់ក្នាញ់ខ្លាំង ណា ស់ ។

ជាមួយគ្នានេះដែរ អុ្នកគាំទ្ររបស់ហ្វា ហ្វា មួយចំនួនទៀត បាន លើកឡើងថាកោតតែនាយចឺម សុខចិត្តផ្ដាច់ស្នេហ៍ក្រមុំ ទៅឱបមេ ម៉ាយ ទៅកើត បើហ្វា ហ្វា ស្អាតយ៉ាងហ្នឹង ។ តែយ៉ាងណាមិញ នាយចឺម ធ្លាប់ប្រាប់ថាលើលោកនេះគ្មាន អ្នក ណា ចង់ បែកពីសង្សារ នោះទេ ប៉ុន្ដែ ធ្វើម៉េច បើ រឿង រ៉ាវវាកើតទៅហើយនោះ ។

សូមបញ្ជាក់ថា កញ្ញា ហ្វាហ្វា គឺជាមិត្តស្រីទី ៣របស់លោក ចឺម បន្ទាប់ពីកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីម៉ី និង ពុធ ស្រីខួច ។ ប៉ុន្តែកាលពីរយៈពេលប្រមាណ ៣ ខែមកនេះ ហ្វាហ្វា ក៏បានចែកផ្លូវគ្នាជាមួយម្ចាស់បទ «អារហាម» ដែរហើយ ដោយនាយចឺម កំពុងសាងសុភមង្គល ជាមួយគូស្នេហ៍ថ្មីមេម៉ាយកូន មួយឈ្មោះនាង សេង សុខឃីម ៕


ដោយ ៖ ម៉ានី
