សិល្បៈ និង កម្សាន្ត

Momoland និង Natti Natasha ទទួលការចាប់អារម្មណ៍ក្នុង MV Teaser ‘Yummy Yummy Love’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង Momoland និង Natti Natasha បានបង្ហាញរូបភាព ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកាំទ្រតាមប្រព័ន្ធអ៊ីនធើណេត ក្នុងវីដេអូចម្រៀងសម្រាប់បទ “Yummy Yummy Love”។

កាលថ្ងៃទី ១១ ខែមករា Momoland បានបង្ហាញវីដេអូចម្រៀងដំបូង សម្រាប់បទចម្រៀងថ្មីរបស់ពួកគេ “Yummy Yummy Love” ដោយសហការជាមួយ តារាចម្រៀង-អ្នកនិពន្ធបទចម្រៀង Natti Natasha ។ វីដេអូ Teaser សមាជិក Momoland និង Natti Natasha បានថតពេលឈរក្រោមពន្លឺភ្លើងឆាក ហើយញញឹមដូចជាស្វាគមន៍អ្នកគាំទ្រ មកកាន់កម្មវិធីរបស់ពួកគេ។

ជាមួយនឹងឈុតឆាកល្អឥតខ្ចោះៗ និងគ្រឿងអលង្ការ Momoland និង Natti Natasha បានប្រមូលផ្តុំនូវក្តីរំភើប សម្រាប់ការសហការពិសេសរបស់ពួកគេ។ បទចម្រៀងទោលរបស់ពួកគេ “Yummy Yummy Love” នឹងត្រូវបានចេញផ្សាយ តាមរយៈវេទិកាតន្ត្រីផ្សេងៗនៅថ្ងៃទី ១៤ ខែមករា វេលាម៉ោង ១0 ព្រឹក ។ ទស្សនាវីដេអូចម្រៀងរបស់ Momoland និង Natti Natasha ៕ ដោយ៖លី ភីលីព

Most Popular

To Top