សិល្បៈ និង កម្សាន្ត

នាង JooE សមាជិក Momoland បានជាសះស្បើយពី COVID-19 ហើយ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូងនា JooE សមាជិកក្រុមតារាចម្រៀងស្រី Momoland បានជាសះស្បើយទាំងស្រុងពី COVID-19 ឥឡូវនេះនាងត្រូវបានលែងឲ្យនៅដាច់ដោយឡែកហើយ។


នៅថ្ងៃទី ១0 ខែកុម្ភៈ ផលិតកម្ម MLD Entertainment បាននិយាយថា នាង JooE បានទទួលការជូនដំណឹងអំពីការជាសះស្បើយពេញលេញពីជំងឺ COVID-19 គិតត្រឹមថ្ងៃនេះ (១0 ខែកុម្ភៈ) ហើយនាងលែងឲ្យនៅដាច់ដោយឡែកពីគេ។ ពួកគេបានបន្តទៀតថា នាង JooE បានផ្តោតលើការព្យាបាលរបស់នាង ខណៈពេលកំពុងដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីលទ្ធផលតេស្តិ៍វិជ្ជមានរបស់នាងត្រឡប់មកវិញនៅថ្ងៃទី ១ ខែកុម្ភៈ ។


បន្ទាប់ពីការវិនិច្ឆ័យរបស់អាជ្ញាធរសុខាភិបាលថា នាងលែងជាហានិភ័យនៃការរីករាលដាល COVID-19ទៀតហើយ នាងត្រូវបានគេលែងឲ្យនៅដាច់ដោយឡែក ដោយមិនរាប់បញ្ចូល JooE សមាជិក Momoland ទាំង៥នាក់បានធ្វើតេស្តិ៍អវិជ្ជមានលើការធ្វើតេស្តិ៍ពង្រីកហ្សែន ហើយបានចាត់វិធានការចាំបាច់ក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ពីគេតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។


MLD Entertainment បានបញ្ចប់សេចក្តីថ្លែងការណ៍របស់ពួកគេថា យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការពារការរីករាលដាលនៃ COVID-19 តាមរយៈវិធានការបង្ការទុកជាមុន ខណៈការពិនិត្យសុខភាពសិល្បកររបស់យើងយ៉ាងដិតដល់៕

ដោយ៖លី ភីលីព

Most Popular

To Top