ញូវយ៉ក ៖ នេះបើយោងតាម Billboard បាននិយាយថា តារារ៉េបអាមេរិកលោក Kanye West រំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅចុងឆ្នាំនេះ ជាដំណើរមួយ ដែលនឹងឃើញ លោកធ្វើការ សម្តែងនៅថ្ងៃអាទិត្យ និងជួបជាមួយប្រធានាធិបតី Vladimir Putin យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នេះបើយោង តាមការលើកឡើង របស់ទីប្រឹក្សាលោក West លោក Ameer Sudan ថា West ធ្វើដំណើរទៅកាន់ ប្រទេសរុស្ស៊ី ខណៈលោក ធ្វើការ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីជាមួយ Aras Agalarov ជាពាណិជ្ជករ មហាសេដ្ឋី អាស៊ែបៃហ្សង់-រុស្ស៊ី ដែលមានទំនាក់ទំនងជាមួយលោក ដូណាល់ ត្រាំ និងកូនប្រុស តន្ត្រីកររបស់ Agalarov លោក Emin ។
Sudan បានប្រាប់ Billboard ថា លោកនឹងចំណាយពេលច្រើន នៅក្នុងប្រទេសនេះ ដោយនិយាយថា វានឹងក្លាយជាផ្ទះទី២ សម្រាប់ Ye ដែលបានប្តូរឈ្មោះ របស់លោកដោយស្របច្បាប់ កាលពីឆ្នាំមុន ។ កម្មវិធី Sunday Service របស់អ្នករ៉េប គឺជាការប្រគុំតន្ត្រីទាក់ទង នឹងព្រះវិហារដែលមានក្រុមចម្រៀង ដំណឹងល្អដែលលោកបានចាប់ផ្តើមធ្វើ នៅឆ្នាំ ២0១៩ ។
Ye អាយុ ៤៤ឆ្នាំមិនមែនជារឿង ចម្លែកទេក្នុងការប្រជែងគ្នា ក្នុងពិភពនយោបាយ ដោយបានចាប់ផ្តើមការប្រកួត ប្រជែងមិនជោគជ័យ សម្រាប់តំណែង ប្រធានាធិបតីអាមេរិកកាលឆ្នាំ ២0២0 ក្នុងនាមជាបេក្ខជនឯករាជ្យ នៃគណបក្សខួបកំណើត ។ កាលឆ្នាំ ២0១៨ លោកបានជួបជាមួយ ប្រធានាធិបតី Trump នាពេលនោះសម្រាប់ tete-a-tete surreal រួមបញ្ចូលការឱបគ្នារវាងអ្នកទាំង២ និងការនិយាយ ស្តីនៅលើកាមេរ៉ា ៕ដោយ៖លី ភីលីព