សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Lee Hyori កំពុងធ្វើការ ក្នុងកម្មវិធីចម្រុះថ្មី ជាមួយ Kim Tae Ho PD

កូរ៉េ ៖ កាលពីថ្ងៃទី១២ ខែមករា អ្នកតំណាង របស់តារាសម្ដែង PD Kim Tae Ho បានបញ្ជាក់ ជាមួយប្រព័ន្ធផ្សព្វផ្សាយថា ផលិតករកំពុងពិភាក្សា អំពីការចាប់ផ្តើមកម្មវិធីថ្មី ដែលសម្តែងដោយនាង Lee Hyori បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

យោងតាមអ្នកតំណាងថា វាជាការពិត ដែលតារាសម្តែងនាង Kim Tae Ho PD កំពុងធ្វើការលើកម្មវិធីថ្មី ជាមួយ Lee Hyori ។ នាងក៏កំពុងរៀបចំ គម្រោងផ្សេងៗ ជាច្រើនទៀត។ មុននេះ MBC បានបញ្ជាក់ថា Kim Tae Ho PD នឹងចាកចេញ ពីស្ថានីយ៍ផ្សាយ បន្ទាប់ពី២១ ឆ្នាំ ។

នាង Kim Tae Ho PD ត្រូវបានគេស្គាល់ថា ជាអ្នកផលិតកម្មវិធីល្បីៗ ដូចជា ‘Infinity Challenge’ និង ‘Hangout With Yoo’ ។ ថ្មីៗនេះលោកបានធ្វើការ នៅក្នុងកម្មវិធី ទូរទស្សន៍ Netflix ‘The Hungry and the Hairy’ សម្តែងដោយ Rain និង Noh Hong Chul នៅពេលនាង Lee Hyori ត្រូវបានគេមើល ឃើញថា បានបង្ហាញខ្លួនជាភ្ញៀវផងដែរ ។

ទន្ទឹមនឹងនេះ នាង Lee Hyori នឹងត្រឡប់មកស្វាគមន៍ អ្នកទស្សនាក្នុងកម្មវិធីចម្រុះជាមួយ Kim Tae Ho PD ម្តងទៀតបន្ទាប់ពីបង្កើត ក្រុមគម្រោង Refund Sisters នៅលើ ‘Hangout With Yoo’ ៕ ដោយ៖លី ភីលីព

Most Popular

To Top