បវរកញ្ញា Miss Grand International ឆ្នាំ២០២១ Nguyễn Thúc Thùy Tiên ត្រូវបានគេដឹងថា នាងបានរកចំណូលចូលក្រុមហ៊ុនច្រើនជាងគេបង្អស់។

បវរកញ្ញា Miss Grand International ឆ្នាំ២០២១ Nguyễn Thúc Thùy Tiên ត្រូវបានគេដឹងថា នាងបានរកចំណូលចូលក្រុមហ៊ុនច្រើនជាងគេបង្អស់។


មកទល់ពេលនេះ ប្រទេសវៀតណាម កំពុងទាក់ទងនាងថតផ្សាយពាណិជកម្មស្ទើរតែទាំងអស់ទៅហើយ ដោយក្នុងមួយពាណិជ្ជកម្មមិនតិចជាង៥០ម៉ឺនដុល្លារទេ។


បញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បវរកញ្ញា Miss Grand International ឆ្នាំ ២០២១ Nguyễn Thúc Thùy Tiên ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីជនរួមជាតិរបស់នាងក្នុងទឹកដីកំណើត ប្រទេសវៀតណាម។ ក្នុងការទទួលស្វាគមន៍វិលចូលប្រទេសវិញនេះ ក៏មានរៀបចំជាពិធីហែរក្បួនព្យុហយាត្រាយ៉ាងគគ្រឹកគ្រេង សាទរសម្រាប់ការនាំកិត្តិយសជូនជាតិ ក្រោយបវរកញ្ញា Thùy Tiên ឈ្នះតំណែងមកុដ Miss Grand International ឆ្នាំ ២០២១។


