សិល្បៈ និង កម្សាន្ត

នាង Wonyoung សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េ IVE បានលុតជង្គង់ពេលសម្តែងបង្កឲ្យរងរបួស

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េ នាង Wonyoung ជាសមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង IVE បានលុតជង្គង់អំឡុងពេលសម្តែងរបស់ក្រុមក្នុងការប្រគុំតន្ត្រី ‘WELCOME K-POP CLICK’បង្កឲ្យរងរបួសត្រង់ជើងខាងស្តាំ។


ការប្រគុំតន្ត្រី ‘Welcome K-POP CLICK’ បានធ្វើឡើងនៅទីក្រុងសេអ៊ូល ដើម្បីអបអរសាទរការបើកដំណើរការកម្មវិធី K-pop ថ្មី ‘K-POP CLICK’ ។ សិល្បករ K-pop ដ៏ពេញនិយមរួមមាន IVE, MONSTA X, ONEUS, CRAVITY និងជាច្រើនទៀតបានសម្តែងនៅការប្រគុំតន្ត្រី។


IVE បានសម្តែងបទចម្រៀងដំបូងជាផ្លូវការរបស់ពួកគេ “Eleven” រួមជាមួយនឹង “Take It” និងគ្របដណ្តប់បទ “That’s My Girl” របស់ Fifth Harmony ។ ឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងក្នុងអំឡុងពេលសម្តែងរបស់ក្រុម “That’s My Girl” ។


បន្ទាប់ពីនាង Wonyoung បានធ្វើក្បាច់រាំដោយជង្គង់របស់នាងនៅលើឥដ្ឋឆាក (ប្រហែលម៉ោង ១:៣៦) នាងត្រូវបានគេឃើញមានឈាមនៅលើជង្គង់របស់នាង ទោះបីជាបានកត់សម្គាល់ពីរបួសជង្គង់របស់នាង ប្រហែលម៉ោង ២:៥0 ប៉ុន្តែនាងអាចបញ្ចប់ការសម្តែងរបស់នាងបាន។


បន្ទាប់ពីការសម្តែង នាង Wonyoung ត្រូវបានគេមើលឃើញមានឈាមលើម្រាមដៃរបស់នាងហាក់ដូចជាបានប៉ះត្រង់ជង្គង់របស់នាង។ ជាសំណាងល្អ វាត្រូវបានគេរាយការណ៍ថា របួសរបស់នាងគឺគ្មានអ្វីក្រៅពីស្នាមរបួសនៅលើជង្គង់របស់នាងទេ ពេលនេះអ្នកគាំទ្រកំពុងទាមទារឲ្យមានការគ្រប់គ្រងសុវត្ថិភាពលើឆាកឲ្យបានប្រសើរជាងមុន មុនពេលការសម្តែងរបស់សិល្បករណាមួយ៕

ដោយ៖លី ភីលីព

Most Popular

To Top