សិល្បៈ និង កម្សាន្ត

ឯកសណ្ឋាន សាលា បានកែទម្រង់របស់ Free Zia ក្នុងរឿង ‘Knowing Bros’ បង្កឲ្យមានការ ជជែកវែកញែក

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ឯកសណ្ឋានកំណែ ទម្រង់របស់តារាYouTuber នាង Free Zia ដែលពាក់អំឡុង ពេលថតរឿង ‘ Knowing Bros’ របស់ JTBC ថ្មីៗនេះ បានបង្កឲ្យមានការជជែកដេញ ដោលក្នុងចំណោមអ្នក និយមលេងអ៊ីនធើណេត ។

នាង Free Zia ត្រូវបានគេឃើញកំពុងធ្វើដំណើរ ទៅថតកុនសម្រាប់កម្មវិធី JTBC ‘Knowing Bros’ ប៉ុន្តែបន្ទាប់ពីបានឃើញរូបថត សារព័ត៌មានរបស់នាង អ្នកនិយមលេងអ៊ីនធើណេត មួយចំនួនបានសម្តែងការ ព្រួយបារម្ភថា សម្លៀកបំពាក់របស់នាងគឺ “ហួសហេតុពេក” ។ Free Zia ពាក់អាវធំ និងសំពត់មីនី ស្លៀកពាក់តាមស្ទីលឯកសណ្ឋានសាលា ប៉ុន្តែឯកសណ្ឋានសាលា ត្រូវបានកែទម្រង់ បានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកទស្សនា ។
Free Zia បានលេចមុខ ជាតារាល្បីថ្មី បន្ទាប់ពីការបង្ហាញខ្លួន របស់នាង សម្រាប់ ស៊េរីថ្មីរបស់ Netflix ‘Single’s Inferno’ ហើយបានទទួលការ ហៅស្នេហា ពីកម្មវិធី ទូរទស្សន៍ផ្សេងៗ និងការយល់ព្រមលើ ម៉ាកយីហោ ។ តារាស្រីរូបនេះ ត្រូវបានគេស្គាល់ថា ជាស្ទីលស៊ិចស៊ី គួរឲ្យស្រលាញ់ ហើយជារឿយៗ គេឃើញនាងស្លៀកពាក់ ស៊ិចស៊ី ដើម្បីភាពទាក់ទាញរបស់នាង ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធើណេតមួយ ចំនួនយល់ថា ដោយសារឯកសណ្ឋាន សិស្សសម្រាប់អនីតិជន ស្លៀកពាក់ទៅសាលារៀននោះ Free Zia បានទៅឆ្ងាយពេក ក្នុងការប្ដូរឯកសណ្ឋានរបស់នាង ។ ពួកគេថែមទាំងបានអះអាងថា ឯកសណ្ឋានសាលាសិចស៊ី របស់នាងនឹងជះឥទ្ធិពលអវិជ្ជមាន ដល់ក្មេងជំទង់ ។

ម៉្យាងវិញទៀត តារាស្រីល្បីៗ តែងតែជ្រើសរើសកែទម្រង់ ឯកសណ្ឋានសិស្សពេលបង្ហាញ ខ្លួនក្នុងកម្មវិធី ‘Knowing Brothers’ នាពេលកន្លងមក ហើយអ្នកខ្លះបានបញ្ចេញ មតិប្រឆាំងថា ប្រតិកម្មគឺរសើបពេក។ Free Zia មិនបានបញ្ចេញ សេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ទាក់ទងនឹងបញ្ហានេះទេ៕ដោយ៖លី ភីលីព

Most Popular

To Top