សិល្បៈ និង កម្សាន្ត

យូរៗម្ដង ពេជ្រ ស្រីរ័ត្ន លេងខ្លួនសិចស៊ី ប្រជែងប្អូនស្រី

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការិនី ពេជ្រ សេរីរ័ត្ន តែងតែបង្ហាញសម្រស់ស្រស់ស្អាតប្លែក និងកាន់តែសិចស៊ីខ្លាំងឡើងៗ ខុសប្លែកកាលពីខ្ទង់ ៤-៥ ឆ្នាំមុនធ្លាប់តែឃើញនាងស្លៀកពាក់ បិទបាំងជិតៗ មើលទៅសមសួន និងថ្លៃថ្នូរ ។ ប៉ុន្តែបើទោះជាបច្ចុប្បន្ន ពេជ្រ សេរីរ័ត្ន ប្រែមកសិចស៊ីក៏ពិតមែន ប៉ុន្តែនាងនៅតែទទួលបាន ពាក្យពោលសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន និងអ្នកគាំទ្រ ថានៅតែស្រស់ស្អាត និងទាក់ទាញ មិនចាញ់តារាស្រីក្មេងៗ ជំនាន់ក្រោយប៉ុន្មានឡើយ ។

ជាការពិតណាស់ បច្ចុប្បន្ននេះ ពិធីការិនី ពេជ្រ សេរីរ័ត្ន មានវ័យកាន់ជ្រេ ហើយកូនប្រុសស្រី២នាក់របស់នាង ក៏កាន់តែចម្រើនវ័យធំៗអស់ហើយ ។ ប៉ុន្តែបើក្រឡេកទៅមើលសម្រស់ និងការតុបតែងខ្លួនរបស់នាងវិញឃើញថា ហាក់ដូចជាប្លែកខ្លាំងខុសពីមុន ពោលគឺពេលនេះ ពេជ្រ សេរីរ័ត្ន បានផ្លាស់ប្ដូរស្ទីលតែងខ្លួន ពីស្ត្រីស្រគត់ស្រគុំ មកជាសិចស៊ី ស៊ីវិល័យ និងជាពិសេសចូលចិត្តសម្ញែងដើមទ្រូង ដ៏ទ្រលុកទ្រលន់ទាំងគូរ របស់នាងតែម្ដង ។

តួយ៉ាងនៅក្នុងដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារកាលពីពេលថ្មីៗនេះ ពិធីការិនីឆ្នើមខាងលើ បានបង្ហាញសម្រស់ដ៏សិចស៊ីរបស់នាង ផ្ទឹមជាមួយប្អូនស្រីពីរនាក់របស់នាង គឺកញ្ញា ពេជ្រ សូលីដា ហៅ ជីជី និងម្នាក់ទៀតមានឈ្មោះ ក្នុងគណនីហ្វេសប៊ុកថា Za Taya Pichsangva ។

តាមរយៈរូបថតសកម្មភាពទាំងបីនាក់ បងប្អូនបានបង្ហាញឱ្យឃើញថា ក្នុងដំណើរកម្សាន្តនៅកោះស្ដេច ខេត្តកោះកុង ពួកគេបានស្លៀកពាក់សម្លៀកបំពាក់យ៉ាងសិចស៊ី ថតជាមួយគ្នា ហើយមើលទៅស្ទើតែពុំដឹងថា មួយណាបង មួយណាប្អូន ឡើយ ខណៈដែលអ្នកនាង ពេជ្រ សេរីរ័ត្ន នៅតែមានម្រស់លេចធ្លោ និងសិចស៊ីខ្លាំង មិនចាញ់អតីតតារាសិចស៊ី ល្បីឈ្មោះអ្នកនាង ស្រីម៉ុច ប៉ុន្មានឡើយ។

គួរឱ្យដឹងដែរថា ពេជ្រ សេរីរ័ត្ន ត្រូវបានគេស្គាល់ថា ជាពិធីការិនី ដែលមានរូបសម្ផស្សស្រស់ឆើតឆាយ ស្រគត់ស្រគំ និងល្បីឈ្មោះបំផុតប្រចាំស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែក៏ស្ងាត់ទៅវិញ ។ ក្រោយមកទៀត នាងក៏បានក៏សាងកេរ្តិ៍ឈ្មោះឡើងវិញបន្តិច តាមរយៈកម្មវិធីតុបំភ្លឺ របស់ស្ថានីយទូរទស្សន៍ MYTV ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះប្រជាប្រិយភាព របស់ពីធីការិនីខាងលើ ហាក់ដូចជាត្រូវបានបាត់បង់ទាំងស្រុង ប៉ុន្តែភាពស្ងប់ស្ងាត់នេះ ទំនងជាដោយសារនាងកំពុងរវល់ ជាមួយមុខរបររកស៊ីផ្ទាល់ខ្លួន ដោយដឹងថានាងបានបោះទុន បើកហាងលក់ចំណីអាហារ និងសម្លៀកបំពាក់ ជាមួយប្អូនៗស្រីៗរបស់នាង៕ ដោយ៖ ម៉ានី

Most Popular

To Top