យោងតាមព័ត៌មានចុងក្រោយពី Geo Angelina Jolie បានឱ្យដឹងថានាង កំពុងតែរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានណាត់ជួប ជាមួយតារាចម្រៀង The Weeknd ហើយអ្នកទាំងពីរ ត្រូវបានគេមើលឃើញថាជា “មិត្តល្អគ្នា”។
បន្ទាប់ពីទទួលានអាហារពេលល្ងាចដ៏កក់ក្ដៅ និងជារាត្រីណាត់ជួបដ៏រ៉ូមែនទិក របស់ Angelina Jolie ជាមួយ The weeknd វាបានធ្វើឱ្យ Angelina Jolie ហាក់មានអារម្មណ៍ល្អប្រសើរ ក្រោយជួបបញ្ហាស្មុគស្មាញរឿងលែងលះ ជាមួយអតីតស្វាមីនាង។
យោងតាមប្រភពមួយបានបញ្ជាក់ថា ចាប់តាំងពី Angelina លែងលះជាមួយ Brad Pitt នាងមានការព្រួយបារម្ភយ៉ាងខ្លាំង ថានាងនឹងមិនអាចណាត់ជួបជាមួយ អ្នកណាទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ស្រាប់តែលេចវត្តមាន The Weeknd បានធ្វើឱ្យ Angie មានអារម្មណ៍ថាធូរស្បើយ និងរីករាយជាងមុន។
រម្លឹកផងដែរថា Angelina Jolie និង The Weeknd បានជួបគ្នាប៉ុន្មានដងហើយ។ នៅពីខែកក្ដដាឆ្នាំមុន ប្រភពពី US Weekly បានបញ្ជាក់ថា ពួកគេត្រូវគ្នាខ្លាំងណាស់ ប៉ុន្តែគ្មានអ្វីអាចសម្គាល់បានទេថា ការណាត់ជួបដ៏រីករាយនេះ ជាសេចក្ដីស្នាហា។ លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេត ជាច្រើនត្រូវ លើកឡើងថា ហេតុផលដែលធ្វើឲ្យអ្នកសិល្បទាំងពីរ មានភាពស្និទ្ធស្នាលជាមួយគ្នានោះ គឺដោយសារតែកូនៗរបស់ Angelina Jolie គឺជាអ្នកគាំទ្រ The Weeknd៕ Source: Sabay