សិល្បៈ និង កម្សាន្ត

បរវកញ្ញាចក្រវាល ឆ្នាំ ២០១៩ ស្អាតខ្លាំងកាន់តែមើលកាន់តែលង់ស្នេហ៍ ពេលធ្វើខ្លួនបែបនេះ

ភ្នំពេញ៖ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបវរកញ្ញាគ្រងមកុដ Miss Universe Cambodia ៤ ជំនាន់ បានបង្ហាញសម្រស់ព្រមៗគ្នាក្នុងកម្មវិធីតែមួយ រួមមានកញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា, កញ្ញា រ៉េត សារីតា និង កញ្ញា ងិន ម៉ារ៉ាឌី ដែលស្រីស្អាតទាំង ៤ សុទ្ធតែជាបវរកញ្ញាតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ត្រូវបានមហាជននាំគ្នាចែករំលែករូបថតរបស់ពួកគេព្រោងព្រាតពេញបណ្ដាញសង្គម។

ពីមួយជំនាន់ទៅមួយជំនាន់សង្កេតឃើញថា កម្មវិធី Miss Universe កម្ពុជាយើង បានជំរាញយកបវរកញ្ញាមួយរូបស្រស់ស្អាតដាច់គេជារាជិនីគ្រងមកុដ។ ជាក់ស្ដែងបើក្រឡេកទៅមើលកញ្ញា សំណាង អេលីណា ដែលជាជ័យលាភីគ្រងមកុដបវរកញ្ញាចក្រវាល ២០១៩ វិញឃើញថា ក្នុងចំណោមបរវកញ្ញាគ្រងមកុដ Miss Universe Cambodia ៤ ជំនាន់ ខាងលើ នាងមានសម្រស់លេចធ្លោបំផុត និងកាន់តែស្រស់ស្អាត ពេលដែលនាងរំលេចខ្លួនជាមួយរ៉ូបពណ៌ខ្មៅ និងបង្ហាញសាច់ខ្ចីបន្តិចត្រង់ដើមទ្រូង ។

កញ្ញា សំណាង អេលីណា មាន ស្រុកកំណើតនៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នគឺជានិស្សិតឆ្នាំទី៣ ជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រដែលបន្តភារៈពី កញ្ញា រឿន ណាត អតីតជាកញ្ញាឯកចក្កវាឡឆ្នាំ២០១៨ ដោយបានក្លាយ ជាកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០១៩ក្រោយពីឆ្លងការប្រកួតប្រជែងឈ្នះបេក្ខនារីជាច្រើនរូបមកនោះ។

ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងចំណេះដឹងខ្ពស់ផងនោះ ស្រី ស្រស់ សោភា វ័យ២០ឆ្នាំ កញ្ញា សំណាង អេលីណា ជាម្ចាស់ពាន នៃ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៩ ក៏ធ្លាប់បានបង្ហាញខ្លួនក្នុងនាមជាគណៈកម្មការបុរសឯកប្រចាំប្រទេស ហ្វីលីពីន វគ្គផ្តាច់ព្រ័ត្រផងដែរ ៕

ដោយ ៖ ម៉ានី

Most Popular

To Top