សិល្បៈ និង កម្សាន្ត

តារាចម្រៀងកូរ៉េនាង Yubin សមាជិក Oh My Girl ឆ្លងមេរោគ COVID-19ហើយ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីរបស់ប្រទេសកូរ៉េខាងត្បូងនាងYubin ដែលជាសមាជិកក្រុមតារាចម្រៀងកូរ៉េ Oh My Girlពីមុនត្រូវបានគេស្គាល់ថា Binnieបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយកាលពីម្សិលមិញ។


យោងតាមទីភ្នាក់ងារ WM Entertainment របស់ Oh My Girl នៅថ្ងៃទី ២៨ ខែមករាថា កាលថ្ងៃទី ២៧ ខែមករា WM Entertainment ត្រូវបានគេជូនដំណឹងថា បុគ្គលិកដែលមានវត្តមាននៅកន្លែងថតរឿងដូចគ្នាជាមួយសមាជិក Hyojung បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 ។ ក្រោយមកជាការបង្ការវិធានការណ៍សមាជិក Oh My Girl ទាំងអស់ ក៏ដូចជាបុគ្គលិកពាក់ព័ន្ធទាំងអស់បានធ្វើតេស្តិ៍មេរោគCOVID-19។


គិតត្រឹមថ្ងៃទី ២៨ ខែមករានេះ គ្រប់គ្នាត្រូវបានជម្រះការសង្ស័យលើកលែងតែសមាជិក នាង Yubin ដែលបានធ្វើតេស្តិ៍វិជ្ជមាន។ ស្លាកនោះបានបន្តទៀតថា បច្ចុប្បន្ននាង Yubin បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 លើកទី ២របស់នាង ហើយតាមការណែនាំរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ ឥឡូវនេះកំពុងដាក់ឲ្យនៅដាច់ពីគេ ខណៈពេលដែលផ្តោតលើការជាសះស្បើយរបស់នាង។
ជាចុងក្រោយ WM Entertainment ធានាថារាល់ការបង្ហាញខ្លួនរបស់ Oh My Girl ក្នុងអំឡុងពេលនៃកម្មវិធី ‘Gaon Chart Music Awards’ លើកទី ១១ ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមករា ត្រូវបានថតទុកជាមុន៕


ដោយ៖លី ភីលីព

Most Popular

To Top