សិល្បៈ និង កម្សាន្ត

តារាចម្រៀងអាមេរិក Elton John ឆ្លងមេរោគ COVID-19 ធ្វើឲ្យលោកពន្យារពេលការបង្ហាញវត្តមាននៅទីក្រុង Dallas

ញូវយ៉ក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តារាចម្រៀងជើងចាស់ អាមេរិកលោក Elton John បានប្រកាសពន្យារ ពេលការប្រគុំតន្ត្រី ចំនួន២ នៅទីក្រុង Dallas ជាផ្លូវការ ហើយ តាមការរំពឹង របស់លោកថា ជាដំណើរទេសចរណ៍ លាដ៏យូរបន្ទាប់ពីលោកបាន ធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ។

តន្ត្រីករជនជាតិអង់គ្លេសអាយុ ៧៤ ឆ្នាំបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាតែងតែមានការខកចិត្តដ៏ធំមួយ ក្នុងការផ្លាស់ទីកម្មវិធី ហើយខ្ញុំពិតជាសោកស្តាយចំពោះនរណាម្នាក់ មានការរអាក់រអួលក្នុងរឿងនេះ ប៉ុន្តែខ្ញុំចង់រក្សាខ្លួនខ្ញុំ និងក្រុមរបស់ខ្ញុំ ឲ្យមានសុវត្ថិភាព ។ សំណាងល្អ ខ្ញុំបានចាក់ថ្នាំបង្ការ យ៉ាងពេញលេញ និងត្រូវបានពង្រឹង ហើយរោគសញ្ញារបស់ខ្ញុំគឺស្រាល ។

ការប្រគុំតន្ត្រីដែលជាផ្នែកមួយ នៃដំណើរទេសចរណ៍ “Farewell Yellow Brick Road” របស់ John ត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី ២៥ ខែមករា និងថ្ងៃទី ២៦ ខែមករា ទាំង John និង American Airlines Center ជាកន្លែងកម្មវិធីនឹងប្រព្រឹត្តទៅបាននិយាយថា ពួកគេនឹងត្រូវបានកំណត់ពេលឡើងវិញ ហើយអ្នកគាំទ្រគួរតែរក្សា សំបុត្ររបស់ពួកគេ ។

លោក John បាននិយាយថា លោករំពឹងថា នឹងមានសុខភាពល្អគ្រប់គ្រាន់ ដើម្បីលេងកម្មវិធីរបស់លោក នៅថ្ងៃទី ២៩ ខែមករានៅ Little Rock រដ្ឋ Arkansas ។ ដំណើរកម្សាន្តត្រូវបានគេរំពឹងថា ជាចុងក្រោយរបស់លោក Sir Elton បានដំណើរការឈាន ចូលដល់ការលុបចោល និងការពន្យារពេលនៃសម័យជំងឺរាតត្បាត ដូចជាព្រឹត្តិការណ៍ សិល្បៈសម្តែងជាច្រើនទៀត ៕ ដោយ៖លី ភីលីព

Most Popular

To Top