សិល្បៈ និង កម្សាន្ត

តារាចម្រៀងកូរ៉េ នាង SinB សមាជិក VIVIZ ធ្វើតេស្តិ៍រកឃើញមេរោគ COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីសមាជិក VIVIZ ផ្សេងទៀត គឺនាង SinB ក៏បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ផងដែរ ។
នៅថ្ងៃទី ៣១ ខែមករា ទីភ្នាក់ងារ BPM Entertainment របស់ VIVIZ បានបញ្ជាក់ថា SinB ក៏បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីមិត្តរួមក្រុមរបស់នាង។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ទីភ្នាក់ងារ។
យើងកំពុងសរសេរដើម្បីជូនដំណឹងដល់អ្នកថា សមាជិក VIVIZ នាង SinB បានធ្វើតេស្តិ៍វិជ្ជមានពីការធ្វើតេស្តិ៍ PCR នៅថ្ងៃទី៣0 ។ នៅពេលនាង Eunha ធ្វើតេស្តិ៍វិជ្ជមាននៅព្រឹកថ្ងៃទី ៣0 ខែមករា SinB បានទទួលការធ្វើតេស្តិ៍ PCR ផងដែរ ហើយនាងត្រូវបានគេធ្វើតេស្តិ៍វិជ្ជមាននៅព្រឹកថ្ងៃទី៣១។

SinB មិនមានរោគសញ្ញាជាក់លាក់ណាមួយទេ ហើយនាងនឹងទទួលការព្យាបាលដោយឡែក។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រ SinB ដើម្បីឲ្យនាងអាចផ្តោតលើការព្យាបាលរបស់នាង និងជាសះស្បើយយ៉ាងឆាប់រហ័ស។
យើងសូមអភ័យទោសចំពោះការធ្វើឲ្យមានការព្រួយបារម្ភ ហើយយើងនឹងគោរពតាមគោលការណ៍ណែនាំអំពីការដាក់ឲ្យនៅដាច់ពីគេរបស់អាជ្ញាធរសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19៕


ដោយ៖លី ភីលីព

Most Popular

To Top