សិល្បៈ និង កម្សាន្ត

នាង Lee Min Jung បញ្ចេញមតិដ៏គួរឲ្យអស់សំណើចនៅក្រោមការបង្ហោះ Instagram ចុងក្រោយរបស់នាង Son Dam Bi

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាតនា Lee Min Jung បានបញ្ចេញមតិដ៏គួរឲ្យអស់សំណើចក្នុងអំឡុងពេលបង្ហោះ Instagram ចុងក្រោយរបស់នាង Son Dam Bi ទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធើណេត ។

តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Son Dam Bi បានបង្ហោះរូបថតចំនួន ២ សន្លឹកជាមួយនឹងចំណងជើងថា “រីករាយបុណ្យចូលឆ្នាំថ្មីទាំងអស់គ្នា” ហើយលើរូបថត នាង Son Dam Bi ត្រូវបានគេឃើញស្លៀកខោខូវប៊យ និងខោជើងវែងពេលកំពុងហាត់ប្រាណ។


២ឬ៣ថ្ងៃក្រោយមកនៅថ្ងៃទី ៣១ ខែមករា Lee Min Jung បានបញ្ចេញមតិគួរឲ្យអស់សំណើចនៅក្រោមការបង្ហោះរបស់នាងថា “ការមាន dduk guk (ស៊ុបនំអង្ករ) នឹងមិនស្រួលទេបន្ទាប់ពីឃើញបែបនេះ។

ជាមួយគ្នានេះដែរ តារាសម្តែងស្រី Lee Min Jung ត្រូវបានគេស្គាល់ថា បានបញ្ចេញមតិយោបល់ដ៏ប៉ិនប្រសប់នៅលើបណ្តាញសង្គម។ គេក៏បានរាយការណ៍ថា នាងតែងមកឆ្លើយតបទៅនឹងការបញ្ចេញមតិរបស់អ្នកគាំទ្រជាញឹកញាប់ ដោយបង្ហាញពីការមើលងាយរបស់នាង៕


ដោយ៖លី ភីលីព

Most Popular

To Top