សិល្បៈ និង កម្សាន្ត

Jimin សមាជិក BTS ឆ្លងេមេរោគ COVID-19 ខណៈលោកទទួល ការវះកាត់ជំងឺពោះវៀនដុះខ្នែង

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា Big Hit Music បានចេញសេចក្តីថ្លែងការណ៍ មួយទាក់ទងនឹងស្ថានភាពសុខភាពបច្ចុប្បន្ន របស់តារាចម្រៀងលោក Jimin រួមទាំងការធ្វើរោគវិនិច្ឆ័យថ្មីៗ របស់លោកអំពីមេរោគ COVID-19 ។

យោងតាមទីភ្នាក់ងារ បាននិយាយថា សមាជិក BTS មានអារម្មណ៍ឈឺពោះភ្លាមៗ រួមជាមួយនឹងការឈឺបំពង់ក កាលពីថ្ងៃទី ៣0 ខែមករា ដូច្នេះលោកបានទៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យក្បែរនោះ ដោយលោកបានទទួលការធ្វើតេស្តិ៍ PCR និងការពិនិត្យផ្សេងទៀត។ 

បន្ទាប់មកគេបានរកឃើញថា មិនត្រឹមតែលោកបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែក៏មានជំងឺពោះវៀនដុះខ្នែងផងដែរ។ លោកបានទទួលការវះកាត់ជំងឺពោះវៀនដុះខ្នែង នៅព្រឹកព្រលឹមថ្ងៃទី៣១ ខែមករា ។បើតាមបុគ្គលិកពេទ្យថា ការវះកាត់បានដំណើរការល្អ ហើយបច្ចុប្បន្ន Jimin កំពុងសម្រាកនិងជាសះស្បើយ។ លោកត្រូវបានគេរំពឹងថានឹងសម្រាកនៅមន្ទីរពេទ្យ សម្រាប់ពេលនេះ ដោយសារតែលោកក៏ឆ្លង COVID-19 និងការវះកាត់ជំងឺពោះវៀនដុះខ្នែង ហើយបច្ចុប្បន្ន លោកកំពុងមានការឈឺចាប់បំពង់ក បន្តិចបន្តួចប៉ុន្តែវាកំពុងប្រសើរឡើង”។

Big Hit Music ក៏បានចែករំលែកថា Jimin មិនទាក់ទងជាមួយសមាជិក BTS ផ្សេងទៀតក្នុងអំឡុងពេល លោកនឹងឆ្លង។ទីភ្នាក់ងារនេះ បានបញ្ចប់ថា យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីគាំទ្រ Jimin ដើម្បីឲ្យលោក អាចជាសះស្បើយឡើងវិញ បានឆាប់តាមដែលអាចធ្វើទៅបាន ដូចដែលយើងចាត់ទុកសុខភាព និងសុវត្ថិភាព របស់សិល្បកររបស់យើងជាអាទិភាពកំពូល៕ ដោយ៖លី ភីលីព

Most Popular

To Top