សិល្បៈ និង កម្សាន្ត

Park Yoo Hwan ប្អូនប្រុសរបស់ Yoochun ត្រូវកាត់ទោស ពីបទប្រើប្រាស់កញ្ឆា

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងលោក Park Yoo Hwan ជាប្អូនប្រុស របស់តារាចម្រៀងកូរ៉េខាងត្បូង និងអ្នកនិពន្ធចម្រៀងលោក Yoochun ត្រូវបានបញ្ជូនទៅកាត់ទោស ពីបទប្រើប្រាស់កញ្ឆា កាលពីពេលថ្មីៗនេះ។

អង្គភាពគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលីសខេត្ត Gyeonggi Nambu បានបង្ហាញថា លោក Park Yoo Hwan ត្រូវបានបញ្ជូនទៅអយ្យការ លើការចោទប្រកាន់ ពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន ហើយកាលខែវិច្ឆិកា ឆ្នាំ ២0២១ លោកត្រូវបានចាប់ខ្លួន ពីបទបំពានច្បាប់ស្តីពីគ្រឿងញៀន។

លោកត្រូវបានចោទប្រកាន់ពីបទ ជក់កញ្ឆាកាលខែធ្នូ ឆ្នាំ ២0២0 នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ រួមជាមួយនឹងមនុស្ស ២នាក់ផ្សេងទៀត ខណៈលោកនៅប្រទេសនោះ ដើម្បីបង្ហាញខ្លួន សម្រាប់ការប្រគុំតន្ត្រី របស់លោក Yoochun ជាបងប្រុសរបស់លោក។ អ្នកពាក់ព័ន្ធទាំងអស់បានសារភាព ចំពោះការចោទប្រកាន់លើកញ្ឆា។ រង់ចាំព័ត៌មានថ្មីៗអំពី Park Yoo Hwan ៕ ដោយ៖លី ភីលីព

Most Popular

To Top