សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត គិតថា Haechan របស់ NCT និង Ryujin សមាជិក ITZY កំពុងណាត់ជួប

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេត កំពុងពិចារណារឿងថា លោក Haechan របស់ NCT និងតារាចម្រៀងកូរ៉េខាងត្បូង នាង Ryujin សមាជិក ITZY កំពុងណាត់ជួប បន្ទាប់ពីបានឃើញសាររបស់ពួកគេ នៅលើ ‘Dear. U Bubble’ ។

កាលពីថ្ងៃទី ២៩ ខែមករា ការបង្ហោះនៅលើសហគមន៍ អនឡាញដ៏ពេញនិយ មមួយទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីការបង្ហោះថា ‘Dear ។ សាររបស់ U Bubble ពី Haechan និង Ryujin ដូចដែលបានបង្ហាញជាមួយរូបថត អេក្រង់ខាងក្រោម Haechan និង Ryujin ត្រូវបានគេឃើញប្រើពាក្យដូចគ្នា លើសាររបស់ពួកគេទៅកាន់ អ្នកគាំទ្រនៅលើវេទិកា។

អ្នកទាំងពីរបានពន្លូតពាក្យ ‘sweet’ នៅក្នុងឃ្លា ‘sweet dreams’ (*បកប្រែដោយប្រើឃ្លាភាសាអង់គ្លេស ប្រៀបធៀបពីភាសាកូរ៉េ)។ អ្នកនិយមលេងអ៊ីនធើណេត កំពុងប៉ាន់ស្មានទំនាក់ទំនងរបស់ពួកគេ ព្រោះនេះមិនមែនជាលើកទីមួយទេ ដែល Haechan និង Ryujin ត្រូវបានគេឃើញប្រើពាក្យដូចគ្នានៅលើ ‘Bubble’ ៕ ដោយ៖លី ភីលីព

Most Popular

To Top