សិល្បៈ និង កម្សាន្ត

រូបមួយសន្លឹករបស់លីកា ធ្វើឲ្យគ្រប់គ្នា គិតថា នាងរៀបការ ជាមួយ ហេង វិសាល

នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២២នេះ កញ្ញា តែ ស៊ុនសុដាលីកា ជាសមាជិក 2THEMOON បានរៀបមង្គលការជាមួយគូស្នេហ៏ ដែលមានឈ្មោះថា Sara Vuth បង្គការភ្ញាក់ផ្អើលលើបណ្តាញសង្គមយ៉ាងខ្លាំង ជាពិសេសគេឃើញមានរូបថតមួយសន្លឹក ស្មានថា លីកា រៀបការជាមួយលោក ហេង វិសាល ។

ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយចំពោះរូបថតរៀបមង្គលការមួយសន្លឹករបស់ លីកា ដែលឃើញមានវត្តមាន លោក ហេង វិសាល ឈកាន់បាច់ផ្កាយ៉ាង ស្រស់ស្រាយដោយស្លៀក ពាក់អាវធំក្រៅ ដៃកាន់បាច់ផ្កាក្បែកូនក្រមុំ ហាក់ដូចជាអ្នកទាំងពីរ ជាសមីខ្លួនរៀបការ ហើយកូនកំលោះពិតប្រាកដបែជាគេគិតថា ជាពិធីករទៅវិញ តែផ្ទុយស្រលះ តាមពិតមិនមែនទេ គឺលោក ហេង វិសាល ទៅវិញទេ ដែលជាអ្នកចាប់បានបាច់ផ្កា ហើយឡើងទៅលើវេទិកា ជាមួយកូនកំលោះក្រមុំ ។ បើយោងតាមគណនី ហ្វេសប៊ុកផេក Stephen Row បានបញ្ជាក់ឲ្យដឹងថា មើលដំបូងគ្មានដឹងថា គាត់ចាប់បានបាច់ផ្កាទេ គិតថាគេយករូបថតកូនកម្លោះក្រមុំមក ហើយកាត់ដាក់មុខលោក ហេង វិសាល ហើយអ្នកអាវសនោះជាពិធីករ ។

ចំណែកអ្នកផ្សេងទៀត ក៏យល់ដូចគ្នាថា ច្ចឹងដែរ។ប៉ុន្តែលើសពីនេះ ពេល​វេលាដែល​កាន់តែ​រំភើប គឺ ហេង វិសាល​ បាន​យក​បាច់ផ្កា ដែលខ្លួនចាប់បាននោះ ទៅជូន ស្រីនា ដែល​ជា​ដៃគូ គ្រប់គ្នាកំពុង​ Ship ខ្លាំង​ដូចគ្នា។បាន​បង្កជា​ការ​ភ្ញាក់ផ្អើល និង​មានអ្នក Share ពេញបណ្ដាញសង្គម ហើយវា​ក៏បាន​ក្លាយជាប្រធានបទកំពុង​មានអ្នកចាប់អារម្មណ៍ច្រើនមិនធម្មតាដែរនៅពេលនេះ៕

Most Popular

To Top