ភ្នំពេញ៖ គិតមកទល់ពេលនេះ តារាសម្ដែង បេនី យ៉ាំង កំពុងពរពោះរយៈពេល ៥ខែហើយ ប៉ុន្តែគេមើលឃើញថា ពោះរបស់នាងហាក់មិនធំខ្លាំង និងកាន់តែពិសេសទៀតនោះ នៅតែមើលឃើញរាងស្រឡូនស្អាតដដែល ។ នេះបើយោងតាមរថតមួយសន្លឹក របស់នាង ដែលបានបង្ហាញរាងមុខកញ្ចក់ កាលពីថ្ងៃរសៀលម្សិលមិញ ។

ជាងនេះទៅទៀតតារាស្រីសិចស៊ី បេនី យ៉ាំង ថែមទាំងបានបញ្ជាក់ប្រាប់មិត្តភ័ក្ដិ លើបណ្ដាញសង្គមហ្វេសប៊ុកថា កូននៅក្នុងផ្ទៃនាងគឺជាកូនប្រុស ។

យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ទស្សនិកជនក៏នៅតែមានចម្ងល់ថា តើហេតុអ្វីបានជា បេនី យ៉ាំង មានផ្ទៃពោះ ប៉ុន្តែមិនដែលឃើញនាង បង្ហាញសកម្មភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ដូចកាលពីមុន? ឬគេទាំងពីរនាក់បែបកគ្នាហើយ?
សម្រាប់ចម្ងល់ខាងលើនេះដែរ រហូតមកទល់ពេលនេះ បេនី យ៉ាំង ពុំដែលបានបកស្រាយឡើយ ប៉ុន្តែនាងនៅតែបង្ហាញ ភាពសប្បាយរីករាយ ក្នុងឱកាសត្រៀមខ្លួនធ្វើជាម្ដាយគេ ។ មិនតែប៉ុណ្ណោះនាង ក៏នៅតែតែងខ្លួនឡូយឆាយ និងហាយសូរមិនធម្មតាឡើយ ។ រហូតអ្នកខ្លះលាន់មាត់ថា ពពោះដល់ទៅ៥ខែ តែមើលមិនដឹងសោះ ។
គួរឱ្យដឹងដែរថា ស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវត្តមានរបស់តារាសម្ដែង បេនី យ៉ាំង បានរសាត់ឆ្ងាយពីឆាកទូរទស្សន៍ និងសម្ដែង ដោយពេលនេះ នាងបានចំណាយពេលទាំងស្រុង ទៅលើបរលក់ផលិតផល សម្រស់តាមអនឡាញ និងយកពេលបង្កើតភាពកក់ក្ដៅ នៅក្នុងគ្រួសាររបស់នាង ។
ទាក់ទងនឹងជីវិតឯកជន របស់តារាស្រីសិចស៊ីខាងលើ រហូតមកទល់ពេលនេះ ពុំទាន់មានដំណឹងរៀបការឡើយ ជាមួយគូស្នេហ៍របស់នាង ។ ហើយជាមួយគ្នានេះ អ្វីដែលចាប់អារម្មណ៍គឺថា ខណៈពេលនេះ បេនី យ៉ាំង កំពុងមានផ្ទៃពោះ ៥ខែហើយ ប៉ុន្តែបែជាមិនឃើញវត្តមានគូស្នេហ៍ នៅក្បែរខ្លួននាងដូចមុនទៅវិញ៕ ដោយ៖ ម៉ានី



