កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹង ថា កាលថ្ងៃទី ខែកុម្ភៈតារាសម្តែងស្រី ដ៏ល្បីល្បាញនាង Jeon So Min បានបង្ហោះរូបថតនំខេក ដែលនាងទទួល បានពីបុគ្គលិករបស់ ‘Running Man’ បន្ទាប់មានពាក្យចចាមអារ៉ាមថា នាងនឹងចាកចេញ ។
នៅលើនំខេកនោះ បានសរសេរសារថា អរគុណដែលបានក្លាយជា ‘Running Man’ អស់រយៈពេលយ៉ាងយូរ ដោយមានទៀនពណ៌លឿងភ្លឺ។ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា នាង Jeon So Min នឹងចាកចេញពីរឿងដ៏ពេញ និយម បន្ទាប់ពីទទួលការវះកាត់ ក្រោយការបាក់ឆ្អឹងជើង ។
ជាមួយនឹងរូបថតចុងក្រោយ នៃនំខេក មនុស្សជាច្រើនជឿថា វាស្ទើរតែប្រាកដណាស់ថា នាង Jeon So Min នឹងចាកចេញ ពីកម្មវិធី ដោយសារសេចក្តីថ្លែង ការណ៍បាននិយាយ ដោយភ្នាក់ងារ របស់នាង ។ ភ្នាក់ងាររបស់នាង King Kong ដោយ Starship បាននិយាយថា Jeon So Min កំពុងតែជាសះស្បើយ ឡើងវិញ បន្ទាប់ពីការវះកាត់ បានជោគជ័យ ហើយរហូតមក ដល់ពេលនេះ មិនទាន់មានការសម្រេច ចិត្តណា មួយត្រូវបានធ្វើឡើងទាក់ទង នឹងសកម្មភាពនាពេលអនាគតរបស់នាងលើយ ដោយតារាស្រីរូបនេះ បានឈានទៅដល់ការផ្អាកមិនកំណត់ ។
ទោះជាយ៉ាងនេះក្តី ផលិតកររឿង Running Man បានបញ្ជាក់ថា នំខេកនេះ គ្រាន់តែជាកាដូ ដើម្បីបង្ហាញការគាំទ្រតារាស្រីរូបនេះ និងបង្ហាញពីទឹកចិត្ត ដឹងគុណចំពោះនាង ។ ទន្ទឹមនឹងនេះដែរ Jeon So Min បានចូលរួមក្រុម ‘Running Man’ កាលឆ្នាំ ២0១៧ ហើយបានទទួលការ ស្រឡាញ់យ៉ាងខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏គួរ ឲ្យភ្ញាក់ផ្អើលរបស់នាង ។ លើសពីនេះ នាងបានបន្សល់ទុកនូវ ចំណាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានកោតសរសើរ ចំពោះជំនាញសម្ដែងដ៏ ពិសេសរបស់នាងនៅក្នុងរឿង ចុងក្រោយបង្អស់ ‘Show Window: The Queen’s House’ ៕ដោយ៖លី ភីលីព