សិល្បៈ និង កម្សាន្ត

ភរិយា​ របស់លោក Lee Byung Hun អ្នកនាងLee Min Jung ឆ្លងមេរោគ COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ភរិយា និងតារាសម្ដែងលោក Lee Byung Hun ហើយអ្នកនាងក៏តារាសម្តែង Lee Min Jung ក៏បានឆ្លងមេរោគ COVID-19 រួមជាមួយនឹងស្វាមី របស់នាងផងដែរ ។

នៅថ្ងៃទី ៩ ខែកុម្ភៈ អ្នកតំណាង របស់ផលិតកម្ម BH Entertainment របស់លោក Lee Byung Hun បានបញ្ជាក់ព័ត៌មានថា ថ្មីៗនេះតារាប្រុសរូបនេះ បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយបច្ចុប្បន្នលោកកំពុងនៅដាច់ដោយឡែក ។ បើតាមប្រភពបានឲ្យដឹងថា ភរិយារបស់លោក Lee Byung Hun អ្នកនាង Lee Min Jung ក៏បានធ្វើតេស្តិ៍វិជ្ជមានផងដែរ ហើយនាងក៏ស្ថិតក្នុងការដាច់ដោយឡែកពីគេ តាមការណែនាំរបស់អាជ្ញាធរថែទាំសុខភាពផងដែរ ។

ទន្ទឹមនឹងនេះ ការថតរឿងភាគថ្មីរបស់ទូរទស្សន៍ tvN ‘Our Blues’ របស់ Lee Byung Hun ត្រូវបានផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីលទ្ធផលតេស្តិ៍វិជ្ជមាន COVID-19 របស់តារាសម្តែងរូបនេះ។ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីថ្មីនៃ COVID-19 ជិត ៥0,000 ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Omicron ៕ដោយ៖លី ភីលីព

Most Popular

To Top