សិល្បៈ និង កម្សាន្ត

ការបញ្ចាំងរឿងភាគថ្មីរបស់ SBS ‘A Business Proposal’ ពន្យារពេល១ សប្តាហ៍ដោយសារបញ្ហាទាក់ទងនឹង COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកទស្សនានឹងត្រូវរង់ចាំមួយសប្តាហ៍ទៀត ដើម្បីចាប់ការចាក់បញ្ចាំងរឿងភាគថ្មីរបស់ទូរទស្សន៍ SBS នៅថ្ងៃចន្ទដល់ថ្ងៃអង្គារ មានចំណងជើងថា ‘A Business Proposal’ សម្តែងដោយ Ahn Hyo Seop x Kim Se Jung។


នៅថ្ងៃទី ៩ ខែកុម្ភៈ SBS បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនានាថា ដោយសារតែការផ្លាស់ប្តូរកាលវិភាគថតជាញឹកញាប់ដែលបណ្តាលមកពី COVID-19 យើងបានសម្រេចចិត្តពន្យារពេលការចាក់បញ្ចាំងលើកដំបូងនៃ ‘A Business Proposal’ ដោយមួយសប្តាហ៍ក្នុងក្តីសង្ឃឹមថានឹងធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ទំាងបុគ្គលិកផលិតកម្ម និងនាវិកដែលពាក់ព័ន្ធ។


ដើមឡើយ ‘A Business Proposal’ របស់ SBS ត្រូវបានកំណត់ឲ្យចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែកុម្ភៈ វេលាម៉ោង ១0 យប់ ។ ឥឡូវនេះ ការបញ្ចាំងលើកដំបូងនឹងត្រូវបានលើកមួយសប្តាហ៍ដល់ថ្ងៃទី ២៨ ខែកុម្ភៈ វេលាម៉ោង ១0 យប់ ។ ទន្ទឹមនឹងនេះ ‘A Business Proposal’ គឺជារឿង office rom-com ដែលសម្តែងដោយ Ahn Hyo Seop, Kim Se Jung និងរឿងជាច្រើនទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top