សិល្បៈ និង កម្សាន្ត

Wonwoo របស់ Seventeen ឆ្លងមេរោគ COVID-19 + ខណៈHoshi រង់ចាំលទ្ធផល PCR បន្ទាប់ពីបានទាក់ទងជាមួយលោក

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងបុ្រសលោក Wonwoo សមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង Seventeen បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយលោក Hoshi បច្ចុប្បន្នកំពុងរង់ចាំលទ្ធផល PCR ។

កាលថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុនPledis Entertainmentបាននិយាយថា សមាជិក Seventeen Wonwoo បានធ្វើតេស្តិ៍រកឃើញមេរោគ COVID-19 ។ ពួកគេបានបន្តទៀតថា Wonwoo បានជួបប្រទះនូវអាការៈឈឺបំពង់ក និងគ្រុនក្តៅស្រាលនៅថ្ងៃទី ១១ ខែកុម្ភៈ ដូច្នេះលោកបានឆ្លងកាត់ឧបករណ៍ធ្វើតេស្តិ៍រោគវិនិច្ឆ័យដោយខ្លួនឯង ហើយបានធ្វើតេស្តិ៍វិជ្ជមាន។

ជាលទ្ធផលលោកបានធ្វើតេស្តិ៍ PCR ភ្លាមៗ ហើយថ្ងៃទី ១២ ខែកុម្ភៈ លោកបានទទួលលទ្ធផលតេស្តិ៍វិជ្ជមាន COVID-19។ បច្ចុប្បន្ននេះ លោក Wonwoo មិនមានរោគសញ្ញាអ្វីក្រៅពីការឈឺបំពង់ក និងគ្រុនក្តៅស្រាលនោះទេ ហើយគាត់កំពុងទទួលការព្យាបាលនៅផ្ទះ។

Pledis Entertainment បានបន្តទៀតថា ថ្មីៗនេះ សមាជិក Seventeen លើកលែងតែ Hoshi នៅតែនៅក្នុងផ្ទះរបស់ពួកគេ ហើយមិនបានទាក់ទងជាមួយ Wonwoo នោះទេ។ កាលថ្ងៃទី ១១ ខែកុម្ភៈ សមាជិក Seventeen ទាំងអស់បានទទួលឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យដោយខ្លួនឯង ហើយបានធ្វើតេស្តអវិជ្ជមាន ហើយមិនមានអ្វីខុសប្រក្រតីឡើយ។

ដូចនេះ Wonwoo និង Hoshi នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍អនឡាញសម្រាប់អាល់ប៊ុមតូចទី៩ របស់ Seventeen ‘Attacca’ នាពេលនេះទេ។ទន្ទឹមនឹងនេះ Seventeen កំពុងធ្វើការផ្សព្វផ្សាយអាល់ប៊ុមតូចទី ៩ របស់ពួកគេ ‘Attacca’ ៕ដោយ៖លី ភីលីព

Most Popular

To Top