កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង និងអ្នកនិពន្ធបទចម្រៀង លោកSiwon សមាជិកក្រុម Super Junior និយាយថា លោកចង់កំណត់ការណាត់ជួបគ្នា ជាមួយនាង Sunhwa ដោយសារអារម្មណ៍របស់លោក ចម្លែកខុសពីធម្មតា។
កាលថ្ងៃទី ១៨ ខែកុម្ភៈ កម្មវិធី ‘City Girls on the Climb’ Siwon បានសម្តែងជាភ្ញៀវកិត្តិយស និងចែករម្លែកគំនិតរបស់លោកអំពី Eunji, Sunhwa និង Lee Sun Bin ។ លោកបាននិយាយថា មនុស្សម្នាក់ៗមានអារម្មណ៍ ដែលសាកសមនឹងពួកគេ។ Sunhwa មើលទៅល្អនៅលើភ្នំ ហើយ Lee Sun Bin មើលទៅល្អនៅក្នុងវាល ហើយEunji មើលទៅល្អនៅលើថ្មនោះ នៅពេលនាងមើលទៅសមុទ្រ។ លោកបានបន្ថែមថា អ្នកពិតជាខ្លាំង នៅថ្ងៃដែលខ្ញុំជួបអ្នកទាំង ៣ ខ្ញុំបានដេកលក់លឿនជាងធម្មតាមួយម៉ោង។
Sunhwa សួរថា “តើអ្នកនឹងណាត់ជួបខ្ញុំនៅពេលណា?” Siwon បានឆ្លើយតបថា មាននរណាម្នាក់នៅជុំវិញខ្ញុំដែលចូលចិត្តអ្នក។ ពួកគេនិយាយថា ពួកគេពិតជាចូលចិត្តស្ទីលដូច Sunhwa ហើយនាងបាននិយាយថា ខ្ញុំអាយុ ៣៣ ឆ្នាំ ខ្ញុំត្រូវតែរៀបការ៕ ដោយ៖លី ភីលីព