សិល្បៈ និង កម្សាន្ត

Kyuhyun សមាជិកក្រុម Super Junior ធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងប្រុសដែលមានសាច់សខ្ចី លោក Kyuhyun សមាជិកក្រុម Super Junior បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ធ្វើឲ្យរូបលោកបានផ្អាករាល់កាលវិភាគទាំងអស់ ។

កាលថ្ងៃទី ១៨ ខែកុម្ភៈ ក្រុម Super Junior’s Label SJ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា Kyuhyun សមាជិកក្រុម Super Junior ដែលបានទទួលការធ្វើតេស្តិ៍ PCR រកឃើញឆ្លង COVID-19 កាលពីថ្ងៃទី ១៧ ខែកុម្ភៈ បានទទួលលទ្ធផលវិជ្ជមានគិតត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ។ បច្ចុប្បន្ននេះ Kyuhyun បានបញ្ចប់ការចាក់វ៉ាក់សាំងការពារ COVID-19 លើកទី៣របស់លោកហើយ ដូច្នេះហើយទើបមានរោគសញ្ញាតិចតួចប៉ុណ្ណោះ។ 

លោកបានផ្អាករាល់កាលវិភាគទាំងអស់ សម្រាប់ពេលនេះ ហើយកំពុងសម្រាក ខណៈដែលគាត់នៅដាច់ ដោយឡែកពីគេនៅផ្ទះ។ សមាជិកក្រុម Super Junior ផ្សេងទៀតទាំងអស់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Kyuhyun ក៏ដូចជាបុគ្គលិកដែលពាក់ព័ន្ធទាំងអស់បានធ្វើតេស្តិ៍អវិជ្ជមាន រហូតមកដល់ពេលនេះ ប៉ុន្តែយើងនឹងបន្តធ្វើតេស្ដជាប្រចាំ ក្នុងករណីមានស្ថានភាពដែលមិននឹកស្មានដល់។

យើងសន្យាថានឹងគាំទ្រ Kyuhyun សិល្បកររបស់យើងឲ្យអស់ពីសមត្ថភាព ដើម្បីអោយគាត់អាចជាសះស្បើយ បានឆាប់តាមដែលអាចធ្វើទៅបាន៕ ដោយ៖លី ភីលីព

Most Popular

To Top