ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានបញ្ចេញសារយ៉ាងចាក់ដោតទៅស្វាមីក្មេងលោកជា វិបុល នៅថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់(Valentine ‘s Day)កាលពីថ្ងៃទី១៤ខែកម្ភៈ ថានាងសូមអរគុណស្វាមីដែលដឹងរឿងគ្រប់យ៉ាងហើយនៅតែចូលមកក្នុងខ្សែជីវិតនាងដូចពេលនេះ។អ្នកនាងគង់ សុជាតិ ថ្លែងសារទៅកាន់លោក ជាវិបុល ថា”រីករាយថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់ទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសមនុសសំខាន់ម្នាក់នេះជា វិបុល ដែលបានចូលមកក្នុងជីវិតខ្ញុំ ហើយគាត់ជាមនុស្សទីមួយដែលបានស្គាល់ បានយល់ច្បាស់ពីតម្លៃរបស់ខ្ញុំ និងគ្រួសារខ្ញុំ”។
ក្រោយឃើញភរិយាបញ្ចេញសារដោយក្ដីស្រលាញ់និងមានទំនុកចិត្តលើខ្លួននោះលោកជា វិបុល បានចេញសារតបវិញភ្លាមៗថាតាមពិតថ្ងៃនៃក្ដីស្រលាញ់ចំពោះរូបលោកនិងភរិយា មិនមែនមានតែ១ថ្ងៃនេះទេគឺមានជារៀងរាល់ថ្ងៃតែម្ដង។លោកវិបុល អះអាងទៅសុជាតិ ថា”ថ្ងៃនៃក្ដីស្រលាញ់ចំពោះប្រពន្ធកូនគឺមានជារៀងរាល់ថ្ងៃ តែដើម្បីបន្ថែមបង្អែមជីវិតឲ្យកាន់តែមានន័យ ត្រូវស្វែងយកពេលវេលាសម្រាប់ពួកគាត់”។គង់ សុជាតិ បានយកតំណើរកម្សាន្ដជាមួយប្ដីនិងកូនស្រីទៅដើរលេងកម្សាន្ដនៅថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់នៅលើទឹកដីនៃខេត្តកំពត ហើយនាងអះអាងថាទោះជារូបនាងនិងស្វាមីមានភាពមមាញឹកដូចគ្នាយ៉ាងណាក៍ក្រុមគ្រួសារមួយនេះនៅតែមានពេលវេលាសម្រាប់ក្រុមគ្រួសារជានិច្ចផងដែរ។
ជាការពិតណាស់ ចាប់តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធ ដោយរៀបចំពិធីមង្គលការ កាលពីដើមខែ កក្កដា ឆ្នាំ២០១៤ រួចមក ឃើញថា ជីវិតប្តីប្រពន្ធរបស់អ្នកនាង គង់ សុជាតិ កាន់តែផ្អែមល្ហែម និងស្អិតរមួត មិនចាញ់គូស្នេហ៍យុវវ័យនោះទេ។ ជារឿយៗអ្នកទាំងពីរ តែងចំណាយពេលវេលាសាងអនុស្សាវរីយ៍រួមគ្នាតាមរយៈការដើរលេងកម្សាន្ត ជាលក្ខណៈគ្រួសារនឹងថតរូបភាព ស្រស់ស្អាតជាច្រើន ៕ ដោយ៖ ម៉ានី