សិល្បៈ និង កម្សាន្ត

ទីបំផុត តារាកំប្លែងសាច់ខ្ចី វ៉ាន់ នីឡា បញ្ចេញរូបថត Pre-wedding ត្រៀមរៀបការ នៅខែក្រោយនេះ

ភ្នំពេញ៖តារាកំប្លែងរូបស្រស់របស់ CTN កញ្ញា វ៉ាន់ នីឡា ​​​​​​​បានបញ្ចេញរូបថត Pre-Wedding រប​ស់ខ្លួនជាមួយ​គូដណ្ដឹងលោកស៊ុត សក្ការៈ កាលពីពេលថ្មីៗនេះដែលបញ្ជាក់ថានាងនិង​អនា​គតស្វាមីបានត្រៀម​ទាំង​ចិត្ត​ទាំងកាយដើម្បីចូលរោងការនៅពេលឆាប់ៗនេះហើយ។ការថតរូបតាំងរោងការរបស់វ៉ាន់ នីឡា នេះក្រោយ​ពីអ្នកទាំងពីរបានលើកពេលរៀបការ​២លើកមក​ហើ​យ​ដោយសារតែកូវីដ។

ជាការពិតណាស់ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងសាច់ខ្ចីកញ្ញា​ វ៉ាន់ នីឡា បានមានទំនាក់ទំនងស្នេហាជាមួយគូដណ្ដឹង នឹងពុំដែលបង្ហាញពីគម្រោងរៀបការឡើយ ។ ប៉ុន្តែថ្មីៗនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ ជាឪពុករបស់វ៉ាន់ នីឡា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កូនស្រី​របស់លោក​ពិតជាត្រូវចូលរោងការ​នៅអំឡុងពាក់​កណ្ដាល​ខែមីនាឆ្នាំ២០២២ ខាងមុខនេះ​មែន ព្រោះពេលនេះក្រុមគ្រួសារទាំងសង​ខាងបាន​ឯកភាព​គ្នាថាធ្វើនៅពេលហ្នឹងហើយ​។

ទោះ​ជា​យ៉ាងណាលោក​វ៉ិចទ័រ បានឱ្យដឹងទៀតថា​បញ្ហារ​ផ្ទុះកូវីដ ឡើងវិញនារយៈពេលចុង​ក្រោយ​នេះ​ក៏ជាក្ដីកង្វល់មួយសម្រាប់​ពិធី​រៀប​អាពាហ៍ ពិពាហ៍របស់កូនស្រីរបស់លោកដែរ ហេតុនេះ​ហើយបានជាពេលនេះ​លោកបានតាម​ដាន​ដោយ​យក​ចិត្តទុកដាក់ជានិច្ចព្រោះថាការកូនស្រីម្ដង​​ ចង់ធ្វើឱ្យសប្បាយ តែដល់ពេលកូវីដ​កម្រើកឡើងវិញបែបនេះគឺ​មាន​តែធ្វើពិធីការកូនដោយ​គោរពតាមវិធានរបស់ក្រសួង​សុខា​ភិបាល​ជានិច្ច។

លោកសុវណ្ណ រិទ្ធី ដែលជា​អ្នកអ្នក​ដឹក​នាំ​ក្រុម​​កំប្លែងCTN ថាពេលនេះលោក​និងគ្រួសារ​ទាំងសង​ខាងបានឯកភាពគ្នាហើយថាត្រូវ​តែ​ការកូនស្រី​ទៅ​តាម​គម្រោងគឺនៅ​ពាក់កណ្ដាលខែមីនា បើទោះជាឥឡូវលោកត្រូវមិនទាន់បាន​កក់ទីតាំងប្រារពិធី និងកំ​ណត់​ថ្ងៃជាក់​លាក់​ដោយសារតែចាំអ៊ុត​មើលរឿងស្ថានភាពកូវីដនេះ​យ៉ាង​យកចិត្ត​ទុកដាក់បំផុតក្ដី តែមង្គលការមិន​បានលើក​ឬពន្យាពេលនោះទេ។

គួរឱ្យដឹងផងដែរថា កញ្ញា វ៉ាន់ នីឡា បានលើកពេលរៀបមង្គលការកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ព្រោះ​​​តែកូវីដ ផ្ទុះរហូតមក។ ប៉ុន្ដែការសម្រេចចិត្តដឹកដៃគូដណ្ដឹងរៀបការនៅខែមីនា នេះដោយ​សារតែលោកតាអាចារ្យដេញពេលាថា​ពួក​គេអាចរៀបការនៅពេលនេះបាន ទើបសម្រេចចិត្ត​មិនលុបពេលរៀបការជាលើកទី៣ ៕ ដោយ៖ ម៉ានី

Most Popular

To Top