កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់ Yuehua Entertainment បានទៅ Official Fan Cafe របស់លោកWOODZ ជូនដំណឹងដល់សមាជិកថា WOODZ បានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 នាពេលនេះដូច្នេះកម្មវិធីទំាងអស់ លុបចោល បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
យោងតាមសេចក្តីថ្លែងការណ៍ថា តារារូបនេះបានចាប់ផ្តើមមានគ្រុនក្តៅ និងរោគសញ្ញាត្រជាក់តិច កាលពីចុងសប្តាហ៍ ហើយបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 តាមរយៈការ ធ្វើតេស្តិ៍អង់ទីហ្សែនយ៉ាងឆាប់រហ័ស។ បន្ទាប់មកលោកបានធ្វើតេស្តិ៍វិជ្ជមាន តាមរយៈការធ្វើតេស្តិ៍ PCR ដែលលោកបានធ្វើ នៅមន្ទីរពេទ្យ ហើយត្រូវបានជូនដំណឹងនៅថ្ងៃទី ២១ ខែកុម្ភៈ ។
បច្ចុប្បន្ននេះ លោកកំពុងនៅដាច់ដោយឡែក ពីគេនៅផ្ទះ ហើយបានលុបចោលរាល់កាលវិភាគនាពេលខាងមុខ របស់គាត់ រួមទាំងការបង្ហាញខ្លួន របស់លោក នៅក្នុងកម្មវិធី ‘Wendy’s Young Street’ របស់ SBS Power FM ផងដែរ។ ទន្ទឹមនឹងនេះ Yuehua Entertainment បានធានាដល់ អ្នកគាំទ្រថា ពួកគេនឹងគោរពតាមគោលការណ៍ណែនាំ របស់រដ្ឋាភិបាលដើម្បីធានាឲ្យមានការ ងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ WOODZ ៕ដោយ៖លី ភីលីព