សិល្បៈ និង កម្សាន្ត

RAVI ពន្យារពេលការប្រគុំតន្ត្រី ‘REVOIR’ នៅទីក្រុងសេអ៊ូល ដោយសារហានិភ័យ នៃ COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការប្រគុំតន្ត្រីទោល របស់លោក RAVI ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារមានការឆ្លងមេរោគCOVID-19កើនឡើងខ្លាំង និងតារាចម្រៀង និងតារាសម្តែង កំពុងឆ្លងមេរោគនេះ។

យោងតាមទីភ្នាក់ងារ របស់លោក GROOVL1N ថា ការប្រគុំតន្ត្រីរបស់ RAVI ‘REVOIR’ ដែលដើមឡើយគ្រោង នឹងប្រារព្ធឡើង នៅសាលអូឡាំពិក ទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកុម្ភៈត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភអំពី COVID-19 ។

ទីភ្នាក់ងារបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាអ្វីគ្រប់យ៉ាងត្រូវបានរៀបចំ ដើម្បីផ្តល់នូវការសម្តែង ប្រកបដោយសុវត្ថិភាព និងអស្ចារ្យសម្រាប់ទស្សនិកជន ក៏ដោយ ការសម្តែងត្រូវបានពន្យារពេលដោយជៀសមិនរួច ដោយសារតែការរីករាលដាល នៃ COVID-19 និងវ៉ារ្យ៉ង់ Omicron ។

ព័ត៌មានលម្អិតជាក់លាក់ ដូចជាកន្លែងប្រគុំតន្ត្រី និងកាលវិភាគ នឹងត្រូវបានប្រកាសម្តងទៀត នៅពេលអនាគត។ទន្ទឹមនឹងនេះ GROOVL1N កំពុងផ្តល់ជូនអ្នកកាន់សំបុត្រ នូវការសងប្រាក់ ១00 ភាគរយវិញ ៕ ដោយ៖លី ភីលីព

Most Popular

To Top