កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Yeri សមាជិកក្រុម Red Velvet បានបង្ហាញការគាំទ្ររបស់នាងចំពោះអ៊ុយក្រែនតាមរយៈរឿងរ៉ាវ Instagram របស់នាងដោយការចែករម្លែករូបថតង្ហាញពី “No war please” ដែលសរសេរនៅលើកញ្ចក់កាមេរ៉ា។
រូបថតនេះគឺចេញពីការប្រកួតកីឡាវាយកូនបាល់នាពេលថ្មីៗនេះ នៅពេលកីឡាករវាយកូនបាល់ជនជាតិរុស្សី Andrey Rublev បានសរសេរថា “No War Please” នៅលើកញ្ចក់កាមេរ៉ាដែលផ្សាយការប្រកួតបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកឌូបៃកាលពីថ្ងៃទី ២៥ ខែកុម្ភៈ។
នេះគឺមួយថ្ងៃបន្ទាប់ពីទាហានរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ពួកគេលើអ៊ុយក្រែនជាផ្លូវការ។ មនុស្សជាច្រើនរួមទាំងប្រជាជនរុស្ស៊ីផងដែរកំពុងឈរប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ក្នុងការឈ្លានពានអ៊ុយក្រែន។
មនុស្សជាច្រើនកំពុងបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន ដោយសង្ឃឹមថាសង្រ្គាមដ៏អាក្រក់នេះនឹងត្រូវបញ្ចប់។ Yeri សមាជិកក្រុម Red Velvet ក៏កំពុងចូលរួមគាំទ្រផងដែរ ដោយសង្ឃឹមថាសង្រ្គាមនេះឈប់ ហើយអ៊ុយក្រែនត្រូវបានទុកអោយមានសន្តិភាពជាមួយវា៕
ដោយ៖លី ភីលីព