សិល្បៈ និង កម្សាន្ត

សមាជិក LOONA ៨នាក់ទៀត បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ទំាងអស់គ្នា

កូរ៉េ៖បើយោងតាមការធ្វើតេស្ត PCR ជាបន្តបន្ទាប់ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនាថា សមាជិកក្រុមតារាចម្រៀងស្រី LOONA បន្ថែមចំនួន៨នាក់ទៀតបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។

នៅថ្ងៃទី ១ ខែមីនា ទីភ្នាក់ងារ Block Berry Creative របស់ LOONA បានផ្តល់ព័ត៌មានថ្មីៗអំពីលទ្ធផលតេស្តិ៍ PCR របស់សមាជិកក្រុម បន្ទាប់ពីសមាជិក HaSeul, YeoJin និង ViVi បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅថ្ងៃទី ២៦ ខែកុម្ភៈ។ បន្ទាប់ពីធ្វើតេស្តិ៍ PCR ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា សមាជិក HeeJin, Kim Lip, JinSoul, Choerry, Yves, Chuu, Go Won និង Olivia Hye បានទទួលលទ្ធផលតេស្តិ៍វិជ្ជមាន។

រហូតមកដល់ពេលនេះ សមាជិក LOONA តែមួយគត់ដែលមិនទាន់ធ្វើតេស្តិ៍វិជ្ជមាន COVID-19 គឺនាង HyunJin ។ លើសពីនេះ Block Berry Creative បានធានាថា ក្រៅពី HeeJin និង Yves (បានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី ២ របស់ពួកគេ) សមាជិក LOONA ទាំងអស់បានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេរហូតដល់កម្រិតថ្នាំរំឭកលើកទី ៣របស់ពួកគេ។

ទន្ទឹមនឹងនេះ LOONA ក៏បានប្រកាសត្រឡប់មកវិញនៅថ្ងៃទី ២៨ ខែកុម្ភៈថាក្រុមនឹងអវត្តមានពីការប្រកួតជុំទីមួយនៃ ‘Queendom’ រដូវកាលទី ២ របស់ Mnet ដោយសារសមាជិកកំពុងរង់ចាំលទ្ធផលតេស្តិ៍ PCR របស់ពួកគេ៕

Most Popular

To Top