កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែង នាង Lee Young Ae ទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធើណេត បន្ទាប់ពីនាងបានបរិច្ចាគជាជំនួយដល់ប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី ១ ខែមីនា ត្រូវបានគេបង្ហាញថា តារាសម្តែងLee Young Ae បានបរិច្ចាគ ១00 លានវ៉ុន (៨៣ ពាន់ដុល្លារ) ដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្ត។ រួមជាមួយនឹងមូលប្បទានប័ត្រមួយ Lee Young Ae ក៏បានបញ្ចូលសំបុត្រផ្ទាល់ខ្លួនបង្ហាញពីបំណងចង់ឲ្យសង្រ្គាមបញ្ចប់។
ខាងក្រោមនេះជាលិខិតរបស់ Lee Young Ae៖ ជូនចំពោះប្រជាពលរដ្ឋអ៊ុយក្រែនជាទីគោរព! ខ្ញុំជាតារាសម្ដែងម្នាក់ឈ្មោះ Lee Young Ae រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមជាសមាជិកគ្រួសារអតីតយុទ្ធជន ខ្ញុំមានអារម្មណ៍ថា ភាពសាហាវឃោរឃៅនៃសង្រ្គាម កាន់តែជ្រៅជាងអ្នកដ៏ទៃ។
ខ្ញុំសូមជូនពរឲ្យសង្គ្រាមបញ្ចប់នៅអ៊ុយក្រែន និងដើម្បីសន្តិភាពត្រូវបានស្ដារឡើងវិញ ខ្ញុំអធិស្ឋានសម្រាប់សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋអ៊ុយក្រែនទាំងអស់។ ជូនចំពោះពលរដ្ឋអ៊ុយក្រែន ដែលស្រឡាញ់សេរីភាព និងសន្តិភាព ខ្ញុំសូមអង្វរអ្នកកុំឱ្យអស់សង្ឃឹម និងភាពក្លាហាន!។
ក្នុងនាមជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនដែលស្រឡាញ់សន្តិភាពក្នុងប្រទេសកូរ៉េខាងត្បូងដែលមានសេរីភាព ខ្ញុំចង់ប្រគល់បេះដូងដ៏តូចតែមានតម្លៃរបស់ខ្ញុំដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់។ សូមព្រះគង់នៅជាមួយអ្នកជានិច្ច៕ ដោយ៖លី ភីលីព