សិល្បៈ និង កម្សាន្ត

ម្ដាយ Tangmo ព្រមលើកលែងទោស Po និង Robert តែមិនអភ័យឲ្យ Kratik ឡើយ

នៅល្ងាចថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ហាយសូ Po, Robert និង Kratik បាន​ទៅ​លុតជង្គង់សុំទោស អ្នកម្ដាយរបស់ Tangmo Nida នៅចំពោះមុខអ្នកកាសែត​និងមន្ត្រីប៉ូលីសជា​ច្រើននាក់។

មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​មិនអាច​រំលងបាន​ ដោយផ្ដើមដំបូងពី Po ដែលជាម្ចាស់ទូក បាន​សារភាពកំហុស ថាខ្លួនជាអ្នកដើមហេតុនាំឲ្យមាន​រឿងមិនល្អ ដោយបាន​បបួល​ Tangmo ជុំមិត្តភ័ក្តិជិះទូកលេងកម្សាន្ត និងញ៉ាំបាយជាមួយគ្នា តែមិននឹកស្មានថាបែរជាមានរឿងបែបនេះ​កើតឡើង។ លោកបាន​សម្ដែង​ការ​សុំទោសដោយក្ដីគោរពចំពោះអ្នកម្ដាយ Tangmo ព្រម​ទាំង​សន្យាថា​ពីពេលនេះទៅ នឹង​មើលថែអ្នកស្រី​មិនឲ្យខុសពីអ្វី​ដែល Tangmo ធ្លាប់ធ្វើទេ ហើយលោកក៏សំពះក្រាប​សុំការអនុញាតិ ធ្វើជាកូនរបស់អ្នកស្រីម្នាក់ទៀតដែរ។

អ្នកម្ដាយរបស់ Tangmo ក៏ព្រម ព្រោះ​ពិចារណាសព្វៗ បុរសម្នាក់នេះពិតជាបាន​ខុសមែន ហើយកំហុសក៏បាន​កើតឡើងរួចទៅហើយដែរ ប៉ុន្តែដោយមើលឃើញពីអត្តចរិត និស្ស័យល្អ និងនិយាយស្ដីសុភាពរាបសារ ពិសេស​តែងទាក់ទង​សួរសុខទុក្ខអ្នកស្រីជាប់តាំងពីថ្ងៃកើតហេតុ ទើបអ្នកស្រីព្រមអភ័យទោសឲ្យ។

មិនខុសពី Po ទេ សម្រាប់ Robert វិញក៏បាន​សំពះសុំទោស អ្នកម្ដាយ Tangmo ដល់បាតជើងដូចគ្នា ព្រម​ទាំងសុំអភ័យទោស និង​សុំខ្លួនធ្វើជាកូនម្នាក់ដែររបស់អ្នកស្រី និងសុំរាប់អានបងបង្កើតរបស់ Tangmo ធ្វើជាបងជាប្អូនដូចគ្នា។

ដោយឡែកចូលដល់ Kratik ដែលជាជនទី ៣ ដែលចូលសុំទោស ម្ដាយ Tangmo វិញ គឺខុសគេ។ ម្ដាយ Tangmo ផ្ដើមដំបូងដោយសំណួរចំៗជាច្រើន សឹង​តែមិនអាចឲ្យនាង​រកនឹក​ចម្លើយតបបាន។ ដោយនឹកគិតថា​ ក្នុងចំណោម​អ្នកជិះទូកជាមួយកូន មាន​តែ Kratik ទេ ដែលស្និទ្ធជាងគេ តែនាង​បែរជាមិនទាក់ទងមកអ្នកស្រីសូម្បីម្ដង។ នាង​មិនមកជួបអ្នកស្រី មិន​ចេះ​មើល​ថែមិត្តក្នុងពេល​នេះ បែរជាស្ងាត់ និងហាក់ដូចមិនអើពើនឹងអ្វីដែល​បាន​កើតឡើង។ សរុបមក គឺ អ្នកស្រីមិនទទួលភួងផ្កាទេ ដែល​មាន​ន័យថា អ្នកស្រី​មិនអភ័យទោសឲ្យ Kratik ដាច់ខាត៕ ប្រភព៖http://sabay

Most Popular

To Top