សិល្បៈ និង កម្សាន្ត

លោក Lee Jung Jae បង្កើតប្រវត្តិសាស្ត្រ ជាតារាប្រុសអាស៊ីដំបូងគេឈ្នះ ពានរង្វាន់តារាប្រុស ក្នុងកម្មវិធី ‘Screen Actors Guild Awards’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Jung Jae បានបង្កើតប្រវត្តិសាស្ត្រ មួយផ្សេងទៀត ជាមួយនឹង ការសម្តែង របស់លោកក្នុងរឿង ‘Squid Game’ដែលធ្វើឲ្យរូប លោកបានឈ្នះពានរង្វាន់ តារាប្រុសក្នុងកម្មវិធី ‘Screen Actors Guild Awards’ ។

លោក Lee Jung Jae បានឈ្នះពានរង្វាន់ សម្រាប់ការសម្តែងឆ្នើម ដោយតារាសម្តែងប្រុស នៅក្នុងរឿងភាគសម្រាប់តួនាទី របស់គាត់នៅក្នុង Squid Game ក្នុងកម្មវិធី ‘ Screen Actors Guild Awards’ លើកទី ២៨ ។ នេះជាការឈ្នះពាន SAG លើកដំបូងរបស់ Lee Jung Jae ព្រមទាំងជាតារាប្រុស អាស៊ីដំបូងគេ ដែលឈ្នះពាន ។

លោក Lee Jung Jae បាននិយាយពេលទទួលពានរង្វាន់ របស់លោកនៅលើឆាកថា អូព្រះជាម្ចាស់ អរគុណច្រើន ! វាពិត ជាធំធេងណាស់ ដែលបានកើតឡើងចំពោះខ្ញុំ ។ ខ្ញុំបានសរសេរច្រើនណាស់ ប៉ុន្តែខ្ញុំមិនគិតថា ខ្ញុំអាចអានបានទាំងអស់នោះទេ ។ លោក បានបន្តទៀតថា និយាយមិនចេញទេ អរគុណច្រើន រង្វាន់ SAG-AFTRA និងសូមអរគុណដល់ទស្សនិកជន ទូទាំងពិភពលោកសម្រាប់ ការស្រលាញ់ចូលចិត្តហ្គេម Squid Game ហើយសូមអរគុណ ដល់ក្រុម Squid Game ៕ ដោយ៖លី ភីលីព

Most Popular

To Top