សិល្បៈ និង កម្សាន្ត

Rose សមាជិកក្រុម BLACKPINK ផ្គាកកាលវិភាគ នៅក្រៅប្រទេស របស់នាង ខណៈនាងធ្វើតេស្តិ៍ វិជ្ជមាន COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង ស្រីកូរ៉េខាងត្បូងនាង Rose សមាជិកក្រុម BLACKPINK បានលុបចោលកាលវិភាគក្រៅ ប្រទេសរបស់នាងមួយផ្នែក ខណៈនាងបានធ្វើតេស្តិ៍ វិជ្ជមានមេរោគ COVID-19 ។

យោងតាមផលិតកម្ម YG Entertainment ថា នាង Rose បានលុបចោលកាលវិភាគ នៅក្រៅប្រទេសមួយចំនួន របស់នាងដោយសារតែការឆ្លង COVID-19 ។ នេះគឺជា YG Entertainment នាងRose របស់ BLACKPINK បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីធ្វើតេស្តិ៍ PCR មុនពេលនាងចេញ ដំណើរនៅថ្ងៃទី ២៨ ខែកុម្ភៈ ។ ជាលទ្ធផល កាលវិភាគនៅក្រៅប្រទេសមួយចំនួន របស់នាងត្រូវបានលុបចោល ។

សមាជិកបីនាក់ផ្សេងទៀត (Jisoo, Jennie, Lisa) បានធ្វើតេស្តិ៍អវិជ្ជមាន ហើយសមាជិកទាំងអស់រួមទាំង Rose មិនមានរោគសញ្ញាគួរឲ្យសង្ស័យនោះទេ។ សមាជិកក្រុម BLACKPINK ទាំងអស់ត្រូវបានចាក់វ៉ាក់សាំង ការពារជំងឺ COVID-19 យ៉ាងពេញលេញ ហើយយើងនឹងផ្តល់អាទិភាព ដល់សុខភាពរបស់សិល្បករ របស់យើង និងសមាជិកបុគ្គលិក របស់ពួកគេ ។

យើងនឹងដឹងគុណ ចំពោះវា ប្រសិនបើអ្នកអាចជូនពរឱ្យ Rose ឆាប់ជាសះស្បើយ និងគាំទ្រការផ្សព្វផ្សាយ ជាអន្តរជាតិ របស់សមាជិក BLACKPINK។ យើងនឹងជូនដំណឹង ទៅអ្នកប្រសិនបើមានការផ្លាស់ប្តូរ ៕

Most Popular

To Top