ភ្នំពេញ៖ តារាសម្ដែងនិងជាពិធីការិនីជាកូនកាត់អាឡឺម៉ង់នាង ហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅ ម៉ៃយ៉ា ដែលធ្លាប់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាង Pich នោះ កន្លងមកពួកគេតែងតែកៀកកើយគ្នានៅមាត់ស្ទឹង ឬក្លឹបកម្សាន្ដ តែមិនដែលហ៊ានបណ្ដើរគ្នាជាចំហតាមកម្មវិធីអ្នកសិល្បៈរួមអាជីពណាស់ព្រោះខ្លាចពួកម៉ាកសួរនាំច្រើននាំតែឈឺក្បាល។ តែអ្វីដែលកួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅថ្ងៃមង្គលការរបស់ផេន ខេក កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នៅវិមានសែនសុខ នោះតារាកូនកាត់បរទេសរូបនេះបានដឹកដៃម្ចាស់ស្នេហ៍ចូលរួមពិធីជប់លៀងនោះជាចំហតែម្ដង នាំឱ្យអ្នករួមអាជីព និងភ្ញៀវទាំងឡាយរួមទាំងអ្នកសារព័តមានផងនោះ ចាប់អារម្មណ៍ទៅលើម៉ៃយ៉ា ជាងគូស្នេហ៍ភេទដូចគ្នាដទៃទៀត ព្រោះថាមើលទៅអ្នកទាំង២កាន់តែយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ឬអាចថាចិត្ត១ថ្លើម១ទៅហើយ។

ជាការពិតណាស់ តារាសម្ដែងស្រីស្រស់សោភា ម៉ៃយ៉ា ត្រូវបានទស្សនិកជនភាគច្រើន រួមទាំងមិត្តក្នុងសិល្បៈទាំងអស់ បានដឹងយ៉ាងច្បាស់
ថា មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រាន់តែនាងពុំដែលបង្ហាញជាសាធារណៈ ទើបតែមួយរយៈប្រមាណ ២ ឆ្នាំចុងក្រោយនេះ ទើបនាងបើកចំហថា នាងមានសង្សាជាមួយស្រីដូចគ្នា ទាំងនៅក្នុងកម្មវិធីទូរសទស្សន៍ ក៏ដូចជាបង្ហាញរូបភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមផងដែរ ។

ដោយឡែក ម៉ៃយ៉ា បើទោះជាពេលនេះរឿងស្នេហានាងត្រូវបានគ្រប់គ្នាបានដឹងអស់ទៅហើយក្ដី តែពេលខ្លះនាងបែជាមិនសូវពេញចិត្តចំពោះសាព័តមានដែលផ្សព្វផ្សាយរឿងនាងបង្កាត់ភ្លើងស្នេហាជាមួយស្រីដូចគ្នានេះទៅវិញ។ចំណែកប្រុសៗដែលលង់សម្រស់តារាសាច់សខ្ចីរូបនេះវិញបានត្រឹមខកចិត្តនិងដកខ្លួនថយអស់ ព្រោះថាទោះជាប្រុសនោះអ្នកមានទ្រព្យយ៉ាងណា ក៏ម៉ៃយ៉ា មិនបេតីដែរដោយសារតែពេលនេះបេះដូងនាងប្រគល់ជូនអ្នកនាង Pich តែម្នាក់គត់។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន ម៉ៃយ៉ា គឺជាតារាសម្ដែងស្រីដ៏លេចធ្លោមួយរូប ក្នុងចំំណោមតារាសម្ដែងស្រីល្បីៗក្នុងប្រទេសកម្ពុជា ។ ក្រៅតែពីអាជីពជាតារាសម្ដែងហើយនោះ នាងក៏មានសមត្ថភាពធ្វើជាពិធីការិនីផងដែរ ដោយទទួលបានការងារជាច្រើនមិនថាតែពិធីការិនីទូរទស្សន៍ ក៏ដូចជាកម្មពិធីខាងក្រៅផ្សេងៗជាដើម ៕ ដោយ៖ ម៉ានី



