សិល្បៈ និង កម្សាន្ត

ផាន់ ផាត់ណា រាងកាន់តែស្អាត ជាងកាលពីមិនទាន់មានកូនទៅទៀត​

ភ្នំពេញ៖ តារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្ននេះ បើទោះជាកូនប្រុសម្នាក់ ចម្រើនវ័យកាន់ធំយ៉ាងណាក៏ដោយ បើងាកមកមើលសម្រស់របស់នាងវិញ ឃើញថានៅតែស្រស់ស្អាត ជាងនេះទៅទៀត រាងរបស់នាងកាន់តែស្លីម ជាងកាលនៅម្នាក់ឯងទៅទៀត ។ ដូច្នេះហើយទើបមានអ្នកគាំទ្រជាច្រើនបានលាន់មាត់ស្ញើចសរសើរ មិនដាច់ពីមាត់ឡើយ ពីការថែរក្សាសម្រស់បានយ៉ាងល្អ របស់តារាស្រីសិចស៊ីរូបនេះ ។

បើនិយាយដល់សម្រស់ ថ្មីៗនេះអ្នកនាង ផាន់ ផាត់ណា បានបង្ហោះរូបច្រើនសន្លឹកលើគណនីហ្វេសប៊ុក ក៏ដូចជា Instagram ផ្ទាល់ខ្លួន ដោយរូបទាំងនោះ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសម្រស់ស្រស់ស្អាតទាំងរាងកាយ និងការតុបតែងខ្លួនយ៉ាង ឆើតឆាយ ស៊ិចស៊ីគួរឱ្យចាប់ចិត្តខ្លាំងបំផុត។ 

គួរឱ្យដឹងថា ផាន់ ផាត់ណា គឺជាតារាសម្តែងស្រីល្បីឈ្មោះគួរសមក្នុងសង្គមសិល្បៈ នាងមានទម្រង់មុខស្រដៀងគ្នា នឹងតារាសម្តែងស្រីប៊ីរីយ៉ា។ ក្រោយមានឈ្មោះល្បី នាងត្រូវបានគេសង្ស័យថាបានកែពង្រីកដើមទ្រូង និងមានស្នេហាជាមួយបុរសជនជាតិម៉ាឡេស៊ីម្នាក់ ហើយក៏ត្រូវស្ងប់ស្ងាត់ទៅវិញ។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២០ ស្រីស្រស់ ផាន់ ផាត់ណា គឺ​ជា​តារា​សម្តែង​ស្រី​ទី២ ដែល​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ដល់​មហាជន​ជាមួយ​នឹង​ការ​ហ៊ាន​បង្ហាញ​មុខ​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​មុន​មុខ​ស្វាមី ដែល​មិន​ទាន់​រៀបការ ឬ​មិន​ទាន់​ហ៊ាន​បង្ហើប​ប្រាប់​មុខ​ប្តី​ថា ​ជា​អ្នកណា​បន្ទាប់​ពី​តារា​សម្តែង​ស្រី​លេចធ្លោ​លើ​វិថី​សិល្បៈ ឌុច លីដា នោះ ៕ ដោយ៖ ម៉ានី

Most Popular

To Top